ក្រុងវ៉ាស៊ីនតោន៖ លោក ចូ បៃដិន នៃគណបក្សប្រជាធិបតេយ្យបានអះអាងកាលពីថ្ងៃពុធថា លោកទទួលបានជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតី ប៉ុន្តែលោកប្រធានាធិបតី ដូណាល់ ត្រាំ បានវាយបកដោយព្យាករថា លោកទទួលបានជ័យជម្នះក្នុងការបោះឆ្នោតនេះ និងបានចោទគូប្រជែងរបស់លោកថា បានព្យាយាមលួចសន្លឹកឆ្នោត។
ដោយបានបង្ហាញវត្តមាននៅចំពោះមុខអ្នកគាំទ្រនៅក្រុងកំណើតរបស់លោក គឺក្រុង Wilmington នៃរដ្ឋឌីឡាវៀក្រោយពេលពាក់កណ្តាលអធ្រាត្រលោក ចូ បៃដិន បានថ្លែងថា៖ «យើងជឿថា យើងកំពុងធ្វើដំណើរទៅរកការឈ្នះការបោះឆ្នោតនេះ»។
«អ្នកគ្រប់គ្នា រក្សាភាពស្មោះត្រង់ យើងនឹងឈ្នះការបោះឆ្នោតប្រធានាធិបតីនេះ»។
ប៉ុន្តែលោក ចូ បៃដិន ដែលមានវ័យ ៧៧ ឆ្នាំបានព្រមានថា ដោយសារតែការប្រើប្រាស់ការបោះឆ្នោតតាមសំបុត្រ នៅក្នុងអំឡុងពេលមានវីរុសផ្លូវដង្ហើមកូរ៉ូណា ការទទួលបានលទ្ធផលចុងក្រោយនឹងប្រើពេលវេលាខ្លី។
ប៉ុន្មាននាទីក្រោយមកលោក ត្រាំ បានបដិសេធលើធ្វីធើរ ដោយនិយាយថា៖ «យើងជោគជ័យ ប៉ុន្តែពួកគេកំពុងព្យាយាមលួចសន្លឹកឆ្នោត»។
លោកប្រធានាធិបតីនៃបក្សសាធារណរដ្ឋ ដែលបានតាមដានលទ្ធផលបោះឆ្នោតចូលក្នុងសេតវិមានជាមួយបុគ្គលិកបានថ្លែងថា លោកនឹងថ្លែងការណ៍ជាសាធារណៈភ្លាមៗ។
លោកបានថ្លែងនៅលើធ្វីធើរថា៖ «នឹងទទួលបានជ័យជម្នះដ៏ធំធេង»។
ការប៉ះទង្គិចគួរឱ្យភ្ញាក់ផ្អើលដែលបង្កឱ្យមានការព្រួយបារម្ភអំពីភាពចលាចលបោះឆ្នោតបានកើតឡើង ក្រោយពីលទ្ធផលបឋមបានបង្ហាញបេក្ខជន ២ រូប ដែលកាន់កាប់រដ្ឋជាច្រើននៅក្នុងលំដាប់របស់ពួកគេ។
ប៉ុន្តែមិនបានបង្ហាញកិច្ចប្រឹងប្រែងណាមួយដែលអាចសម្រេចលទ្ធផលសរុបចុងក្រោយភ្លាមៗនោះទេ។
ការបន្ថែមទៅលើភាពតានតឹងនេះ គឺនាំឱ្យមានការយល់ច្រឡំទៅលើការរាយការណ៍អំពីលទ្ធផលសំខាន់ៗនៅក្នុងប្រព័ន្ធផ្សព្វផ្សាយអាមេរិក។
រយៈពេលពេញ ១ យប់ក្រោយពីការបោះឆ្នោតបានបញ្ចប់កាលពីថ្ងៃអង្គារ បុរសទាំង ២ នេះបានតាមដានលទ្ធផលបោះឆ្នោតពីរដ្ឋមួយទៅរដ្ឋមួយ លោក ត្រាំ ដែលទទួលបានការគាំទ្រច្រើននៅរដ្ឋហ្វ្លរីដា និងតិចសាស ខណៈលោក ចូ បៃដិន ទទួលបានការគាំទ្រច្រើននៅរដ្ឋវើជីនៀ និងឈ្នះនៅរដ្ឋ New Hampshire ជាទីដែលលោកស្រី ហ៊ីលឡារី គ្លីនតុន បានចាញ់លោក ត្រាំ កាលពី ៤ ឆ្នាំកន្លងទៅ។
ប៉ុន្តែខណៈភាគីទាំង ២ តាមដានរដ្ឋនានា ដែលពួកគេរំពឹងថានឹងឈ្នះ ចំនួនរដ្ឋសេសសល់មិនទាន់ប្រកាសបានថយចុះបន្តិចម្តងៗ ដោយបានចង្អុលបង្ហាញដល់ការបញ្ចប់ការប្រកួតប្រជែងដ៏តានតឹងមិនដែលធ្លាប់មាននេះ និងជម្លោះនានា ដែលកើតមានត្រូវបញ្ចប់នៅតុលាការ។
នៅពេលនេះ ស្ថាប័នផ្សព្វផ្សាយព័ត៌មានអាមេរិក ដែលវិភាគទិន្នន័យ និងប្រកាសអ្នកឈ្នះ បានធ្វើឱ្យមានភាពមិនប្រាកដប្រជាកាន់តែកើនឡើង។
មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជុំវិញការប្រកាសរបស់សារព័ត៌មាន Fox News ដែលថា លោក បៃដិន បានឈ្នះរដ្ឋអារីហ្សូណា៕ AFP/PSA