The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លោក ត្រាំ បណ្តេញ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​ចេញ​ពី​តំណែង​

លោក ត្រាំ បណ្តេញ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​ចេញ​ពី​តំណែង​

Content image - Phnom Penh Post
​លោកប្រធាន​ាធិបតី​អាមេ​រិក ដូណ​ាល់ ត្រាំ ​ថ្លែង​នៅក្នុង​សន្និ​សីទមួយ​​នៅរដ្ឋធានី​វ៉ា​ស៊ីន​តោ​​ន​កាលពីថ្ងៃទី​ ១០​ កញ្ញា។ AFP

លោក ត្រាំ បណ្តេញ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​ចេញ​ពី​តំណែង​

ក្រុង​វ៉ា​ស៊ីន​តោន៖ ​លោក​ប្រធានាធិបតី ​ដូណាល់ ​ត្រាំ កាល​ពី​ថ្ងៃ​អង្គារ ​បាន​ប្រកាស​បណ្តេញ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​ដែល​ចូល​ចិត្ត​សង្គ្រាម ​លោក ​ចន បូលតុន​ ចេញ​ពី​តំណែង​ជា​​វិធានការ​មួយ​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ជា​ទូទៅ​ថា​ ការ​ជំរុញ​ឲ្យ​​លោក​ប្រធានាធិបតី​ធ្វើ​ការ​ចរចា​ជាមួយ​សត្រូវ​អាមេរិក​នៅ​អាហ្វហ្គានីស្ថាន​ កូរ៉េ​ខាង​ជើង ​និង​កន្លែង​មាន​បញ្ហា​ដទៃ​ទៀត។

លោក ​ត្រាំ ​ដែល​បាន​និយាយ​ថា ​លោក​បាន​ខ្វែង​គំនិត​ទាំង​ស្រុង​ជាមួយ​លោក ​បូលតុន ​ទៅ​លើ​បញ្ហា​នយោបាយ ​​បាន​ប្រកាស​តាម​គេហទំព័រ​ធ្វីធើរ​ថា៖ ​«​ខ្ញុំ​បាន​ស្នើសុំ​លិខិត​លាលែង​ពី​តំណែង​របស់​លោក​ ចន បូលតុន ដែល​ត្រូវ​បាន​ប្រគល់​ឲ្យ​ខ្ញុំ​កាល​ពី​ព្រឹក​»។

លោក ដូណាល់ ​ត្រាំ​ បាន​ថ្លែង​ថា ​មនុស្ស​ជំនួស​ម្នាក់ ​គឺ​ប្រមុខ​សន្តិសុខ​ជាតិ​ទី ​៤ ​របស់​សេតវិមាន​រយៈពេល​មិន​ដល់​ ៣ ឆ្នាំ​​​ផង​ នឹង​ត្រូវ​តែង​តាំង​នៅ​សប្តាហ៍​ក្រោយ​នេះ​។

លោក ​បូលតុន​ ដែល​បាន​​គ្រោង​ធ្វើ​សន្និសីទ​កាសែត​មួយ​នៅ​សេតវិមាន​អំពី​បញ្ហា​ដែល​មិន​ទាក់ទង​ការ​លាលែង​ពី​​តំណែង​នោះ​បាន​​បដិសេធ​ថា​ មិន​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​តំណែង​ និង​បាន​បញ្ជាក់​ជំនួស​មក​វិញ​ថា​ លោក​លាលែង​ពី​តំណែង​ដោយ​ខ្លួន​ឯង​ទេ។

ព័ត៌មាន​ដែល​បាន​កើត​ឡើង​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​លោក ​ត្រាំ ​បាន​បង្ក​ឲ្យ​មាន​ភាព​ជ្រួល​ច្របល់​ដោយ​បាន​លាត​ត្រដាង​ថា ​លោក​បាន​លុប​ចោល​ការ​ចរចា​សម្ងាត់​ជាមួយ​ក្រុម​តាលីបង់​នៅ​អាហ្វហ្គានីស្ថាន​ ដែល​បាន​ធ្វើ​ឲ្យ​ក្រុង​វ៉ាស៊ីនតោន​ស្រឡាំង​កាំង។

លោក ​បូលតុន ​គឺ​ជា​ឥស្សរជន​ជើង​ចាស់​ និង​មាន​ភាព​ចម្រូង​ចម្រាស​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ទៅ​នឹង​ការ​ឈ្លាន​ពាន​ប្រទេស ​អ៊ីរ៉ាក់ ​និង​ការ​សម្រេច​ចិត្ត​ជា​ច្រើន​ទាក់ទង​នឹង​គោល​នយោបាយ​បរទេស​ដែល​បង្ក​ឲ្យ​មាន​ផល​អាក្រក់​។ ​លោក​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ជា​មនុស្ស​ដែល​មាន​កម្លាំង​ជំរុញ​ខ្លាំង​នៅ​ក្នុង​មធ្យោបាយ​ដ៏​រឹងមាំ​របស់​សេតវិមាន​ចំពោះ​ប្រទេស ​អ៊ីរ៉ង់ កូរ៉េ​ខាង​ជើង ​​វ៉េណេស៊ុយអេឡា និង​កន្លែង​ផ្សេង​ទៀត​។

ភាព​ល្បីល្បាញ​ដោយសារ​ពុក​មាត់​ និង​ក្រដាស​សរសេរ​ច្បាប់​ពណ៌​លឿង​ ដែល​តែងតែ​បង្ហាញ​នោះ​ អតីត​ឯកអគ្គ​រដ្ឋទូត​អាមេរិក​ដ៏​រឹង​រូស​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ ​បាន​​ប្រឹងប្រែង​ដ៏​លំបាក ​និង​រអាក់រអួល​របស់​លោក ​ត្រាំ ​ក្នុង​ការ​ចរចា​ជាមួយ​ក្រុម​តាលីបង់ និង​មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង ​លោក​ គីម ជុងអ៊ុន​។

យោង​តាម​របាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​បាន​​ឲ្យ​ដឹង​ថា​ ​កិច្ច​ប្រឹងប្រែង​ពិសេស​របស់​លោក​ប្រធានាធិបតី​ ដើម្បី​ដឹក​ក្រុម​មេ​ដឹកនាំ​តាលីបង់​ទៅ​កាន់​ទីកន្លែង​ដាច់​ដោយ​ឡែក​របស់​ប្រធានាធិបតី​នៅ​តំបន់​ Camp David កាល​ពី​ចុង​សប្តាហ៍​ ដែល​បាន​បរាជ័យ​នោះ​បាន​បង្ក​ឲ្យ​មាន​ជម្លោះ​ធំមួយ​​ចុង​ក្រោយ​។

លោក​រដ្ឋមន្ត្រី​ការបរទេស​ ម៉ៃ​ ប៉ុមប៉េអូ ​បាន​ដឹង​ថា ​ការ​លាលែង​ពី​តំណែង​របស់​លោក ​បូលតុន​ មិន​គួរ​ត្រូវ​បាន​បក​ស្រាយ​ថា ​ជា​ការ​ប្រកាស​ការ​ផ្លាស់ប្តូរ​យុទ្ធសាស្ត្រ​ទេ​។ ​

លោក ​ប៉ុមប៉េអូ ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នកកា​សែត​ថា៖ ​«​ខ្ញុំ​មិន​គិត​ថា​ មេ​ដឹកនាំ​ណា​ម្នាក់​នៅ​ជុំវិញ​ពិភព​លោក​​គួរ​តែ​ធ្វើ​ការ​សន្មត​ថា ​ដោយសារ​មនុស្ស​​ណា​ម្នាក់​ក្នុង​ចំណោម​ពួក​យើង​ចាក​ចេញ​ហើយ​គោល​នយោបាយ​ការ​បរទេស​របស់​លោក​ប្រធានាធិបតី ​ត្រាំ​ នឹង​ផ្លាស់ប្តូរ​នៅ​ក្នុង​មធ្យោបាយ​ណា​មួយ​សំខាន់​នោះ​ទេ​»។

ចំណែក​រដ្ឋមន្ត្រី​​រតនាគារ​ជាតិ​លោក Steven Mnuchin ​បាន​បញ្ជាក់​ថា​ លោក ​ត្រាំ ​និង​ក្រុម​ជំនួយ​ការ​ជាន់​ខ្ពស់​នៅ​តែ​មាន​ការ «គាំទ្រ​ទាំង​ស្រុង» ​ចំពោះ​ទណ្ឌកម្ម​របស់​ក្រុង​វ៉ាស៊ីនតោន​ប្រឆាំង​នឹង​ប្រទេស ​អ៊ីរ៉ង់​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​យុទ្ធនាការ​ដាក់​សម្ពាធ​អតិបរមា៕ AFP/PSA

អត្ថបទគួរចាប់អារម្មណ៍