ក្រុង​តុលសា៖ ​ប្រធានាធិបតី​អាមេរិក​លោក ​ដូណាល់​ ត្រាំ​ បាន​វិល​ត្រឡប់​កាល​ពី​ថ្ងៃ​សៅរ៍​ទៅ​កាន់​កន្លែង​មួយ​ក្នុង​ចំណោម​កន្លែង​ចូល​ចិត្ត​របស់​លោក​ ដែល​ជា​យុទ្ធនា​ការ​ប្រមូល​ផ្តុំ​មួយ​ ដោយ​ផ្គើន​នឹង​ជំងឺ​ឆ្លង​រាត​ត្បាត​កូវីដ ​១៩​ និង​ការ​វាយ​ប្រហារ​ក្រុម​គូ​បដិបក្ខ​ប្រជាធិបតេយ្យ​របស់​លោក​នៅ​ឯ​កន្លែង​ព្រឹត្តិការណ៍​មួយ​ ដែល​មាន​ហ្វូង​មនុស្ស​រួម​ច្រើន​មិន​តិច​ជាង​ពី​ការ​សន្យា​ជាមួយ​លោក​។​

ការ​ជួបជុំ​​នយោបាយ​ដ៏​ស្មោះត្រង់​របស់​លោក ​ដូណាល់ ត្រាំ​ ដើម្បី​ប្រមូល​ផ្តុំ​ឃោសនា​ជា​ច្រើន​ នៅ​ក្នុង​រដ្ឋ​អូក​ឡាហូម៉ា​ នៅ​ក្នុង​ការឃោសនា​ដំបូង​របស់​លោក​រយៈពេល ​៣ ​ខែ​ ប្រធានាធិបតី​របស់​គណបក្ស​សាធារណ​រដ្ឋ​ បាន​ស្វះ​ស្វែង​រក​សំឡេង​គាំទ្រ​ឡើង​វិញ​ នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក​ ដែល​កំពុង​ប្រឈម​នឹង​​វិបត្តិ​សុខភាព ​និង​សេដ្ឋកិច្ច​ធ្លាក់​ចុះ​យ៉ាង​ធ្ងន់ធ្ងរ​ និង​ការ​តវ៉ា​ប្រឆាំង​អយុត្តិធម៌​ពូជ​សាសន៍​ ដែល​បាន​ធ្វើ​ឡើង​​នៅ​ក្នុង​ប្រទេស​​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​។​

ប៉ុន្តែ​លោក ​ដូណាល់ ​ត្រាំ ​បាន​អះអាង​អំពី​ជ័យ​ជម្នះ​ ជុំវិញ​ការ​ឆ្លង​រាល​ដាល​ ដែល​បាន​សម្លាប់​ជនជាតិ​អាមេរិក​ប្រហែល ​១២០ ០០០ ​នាក់​ថា​៖ «ខ្ញុំ​បាន​ធ្វើ​ការងារ​ដ៏​អស្ចារ្យ​មួយ​ ជាមួយ​បញ្ហា​នេះ​» ​លោក ​ត្រាំ ​បាន​អះអាង​ថា​ សូម្បី​តែ​សមាជិក​របស់​លោក ​៦ ​នាក់​ជា​ក្រុម​នាំ​មុខ​គេ​ នៅ​ក្នុង​ទី​ក្រុង​តុលសា ​បាន​ធ្វើ​តេស្ត​រក​ឃើញ​មាន​ផ្ទុក​ជំងឺ​កូវីដ ​១៩​ ​ផង​ដែរ​។​

ព្រឹត្តិការណ៍​នោះ​ ដែល​សេតវិមាន​បាន​សន្យា​ថា​ នឹង​មាន​មនុស្ស​យ៉ាង​ច្រើន​មក​ចូលរួម​ចាប់​ពី ​១០ ម៊ឺន​​នាក់​ឡើង​ទៅ​ ប៉ុន្តែ​ការ​ពិត​នោះ ​​មិន​មាន​មនុស្ស​មក​ពេញ​វេទិកា​ដែល​មាន​កៅអី​ចំនួន ​១៩ ០០០ ​កៅអី​ ដែល​លោក ​ត្រាំ​ បាន​ថ្លែង​សុន្ទរក​ថា​នោះ​ទេ​ បាន​បង្ហាញ​ថា​ ជា​កន្លែង​ផ្ទុះ​ហិង្សា​មួយ​នៅ​ក្នុង​ពេល​ដែល​មាន​​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ ​១៩​​។​

ប៉ុន្តែ​លោក ​ត្រាំ​ បាន​ចាប់​អារម្មណ៍​កាន់​តែ​ខ្លាំង​ឡើង​នៅ​ក្នុង​ការ​ធ្វើ​ឲ្យ​ជោគ​វាសនា​នយោបាយ​របស់​លោក​រស់​ឡើង​វិញ​ ក្រោយ​ពី​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​​យ៉ាង​ធ្ងន់​ធ្ងរ​អស់​ជា​ច្រើន​សប្តាហ៍​ ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ បាន​បន្ត​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ធ្លាក់​ចុះ ​ដោយសារ​ការ​ឆ្លង​រាល​ដាល​នៃ​វីរុស​ផ្លូវ​ដង្ហើម​កូរ៉ូណា​ ការ​តវ៉ា​នៅ​ទូទាំង​ប្រទេស​ជុំវិញ​អយុត្តិធម៌​ពូជសាសន៍​ ការ​បង្ក​ឲ្យ​មាន​ការ​ប្រមូល​ផ្តុំ​ និង​ឥស្សរជន​ផ្សេង​ទៀត​ និង​ការ​រិះគន់​ជា​ច្រើន​នៅ​ក្នុង​នោះ​រួម​មាន​ អតីត​ជំនួយ​ការ​ជា​ច្រើន​រូប​ទៀត​ ​នៅ​ក្នុង​ការ​គ្រប់គ្រង​អំណាច​របស់​លោក​ប្រធានាធិបតី។​

លោក ​ត្រាំ ​បាន​ថ្លែង​នៅ​ក្នុង​ចំណោម​ហ្វូង​មនុស្ស​ ១ ក្រុម​ ដោយ​បាន​ថ្លែង​សុន្ទរកថា​ប្រឆាំង​នៅ​ក្នុង​ការ​ឃោសនា​ ដែល​លោក​បាន​ស្រែក​ខ្លាំង​ៗ​ ទៅ​លើ​គូ​បដិបក្ខ​របស់​លោក​ ក្នុង​យុទ្ធនា​ការ​រក​សំឡេង​ឆ្នោត​ឆ្នាំ ​២០២០ ​គឺ​បេក្ខជន​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ គឺ​លោក​ ចូ បៃ​ដិន ​​ថា​ ជា​«តុក្កតា​អស់​សង្ឃឹម​មួយ​របស់​ក្រុម​ឆ្វេង​និយម​»​ «ការ​នៅ​ស្ងៀម​ស្ងាត់​របស់​មនុស្ស​ពេញ​វ័យ​ គឺ​មាន​សំឡេង​កាន់​តែ​ខ្លាំង​ឡើង​មិន​ធ្លាប់​មាន​ពី​មុន​»​។​

លោក ​ដូណាល់ ត្រាំ ​បាន​ថ្លែង​ថា​៖ «រយៈ​ពេល ​៥ ​ខែ​ចាប់​ពី​ពេល​នេះ​ទៅ​​ យើង​នឹង​យក​ឈ្នះ​លោក​ ចូ​ បៃដិន ​ដោយ​ស្ងៀមស្ងាត់»​។​

អ្នក​ចូល​រួម​ការ​​ជួប​​ជុំ​​ជា​ច្រើន​​ ​បាន​​ពាក់​មួក ​​ឬ​អាវ​យឺត​ពណ៌​ក្រហម ​ដែល​បាន​សរសេរ​ថា​ «​ធ្វើ​ឲ្យ​ប្រទេស​​អាមេរិក​អស្ចារ្យ​ម្តង​ទៀត​»​៕ AFP/SK