ក្រុងម៉ិកស៊ីកូ៖ ប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារបានជួយប្រទេស ម៉ិកស៊ិក តាមស្វែងរកចាប់ខ្លួនក្រុមឃាតករ ដែលបានបាញ់សម្លាប់ក្រុមស្ត្រី និងក្មេងគ្រួសារ Mor mon ៩ នាក់ នៅក្នុងតំបន់ព្រំដែនគ្មានអ្នកគ្រប់គ្រង ហើយបានថ្លែងថា អាមេរិកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីគាំទ្រប្រទេសជិតខាងភាគខាងត្បូងរបស់ខ្លួននៅក្នុង «សង្គ្រាម» គ្រឿងញៀនអន្តរជាតិមួយនេះ។
ក្រុមខ្មាន់កាំភ្លើងបានពួនស្ទាក់វាយប្រហារទៅលើសមាជិកគ្រួសារ LeBaron ជាក្រុមគ្រួសារ Mormons ធំមួយ ដែលបានធ្វើអន្តោប្រវេសន៍ទៅរស់នៅប្រទេស ម៉ិកស៊ិក នៅចុងសតវត្សរ៍ទី ១៩ នៅតាមផ្លូវទីជនបទមួយកាលពីថ្ងៃចន្ទ នៅចន្លោះរដ្ឋស៊ូណូរ៉ា និងជីហួរហួរដែលជាប់ព្រំដែនអាមេរិក។
មន្ត្រីម៉ិកស៊ិក និងក្រុមសាច់ញាតិ បានថ្លែងថា ស្ត្រី ៣ នាក់ និងក្មេង ៦ នាក់បានស្លាប់ នៅក្នុងនោះមានទារកភ្លោះ ២ នាក់ផងដែរ។ ក្មេង ៦ នាក់ បានរងរបួសនៅក្នុងការវាយប្រហារនោះ ដែលបានបណ្តាលឲ្យរថយន្ត ៣ គ្រឿង របស់ក្រុមគ្រួសារនោះ បានធ្លុះសុសសាច់ដោយគ្រាប់កាំភ្លើង និងឆេះរោលគ្រប់ទីកន្លែង។
លោក ដូណាល់ ត្រាំ បានសរសេរនៅលើគេហទំព័រធ្វីធើរថា៖ «ប្រសិនបើប្រទេស ម៉ិកស៊ិក ត្រូវការឬស្នើសុំឲ្យអាមេរិកជួយនៅក្នុងការបោសសម្អាតក្រុមមនុស្សអាក្រក់ទាំងអស់នេះ អាមេរិកបានត្រៀមរួចជាស្រេច ដោយមានឆន្ទៈ និងសមត្ថភាពទាក់ទងក្នុងបញ្ហានេះ ហើយធ្វើកិច្ចការនេះភ្លាមឲ្យមានប្រសិទ្ធភាព»។
លោក ដូណាល់ ត្រាំ បានសរសើរប្រធានាធិបតីម៉ិកស៊ិកលោក Andres Manuel-Lopez Obrador ជុំវិញអាទិភាពវាយប្រហារប្រឆាំងការជួញដូរគ្រឿងញៀន ប៉ុន្តែលោក ត្រាំ បានថ្លែងថា៖ «ក្រុមជួញដូរគ្រឿងញៀនអន្តរជាតិ បានរីកកាន់តែធំ និងមានអំណាចយ៉ាងខ្លាំង ដែលជួនកាលអ្នកត្រូវការកម្លាំងយោធាមួយ ដើម្បីវាយកម្ទេចយោធាមួយទៀត។
«នេះជាពេលវេលាសម្រាប់ប្រទេស ម៉ិកស៊ិក ដែលត្រូវការឲ្យអាមេរិកជួយធ្វើសង្គ្រាម ប្រឆាំងគ្រឿងញៀនអន្តរជាតិ និងបោសសម្អាតពួកមនុស្សអាក្រក់ទាំងនោះឲ្យអស់ពីទឹកដីមួយនេះ»។
លោក Lopez Obrador បានថ្លែងថា លោកនឹងទទួលយក «កិច្ចសហប្រតិបត្តិការចាំបាច់ទាំងអស់» ដើម្បីផ្តល់យុត្តិធម៌ជូនក្រុមជនរងគ្រោះ ដែលពួកគេទាំងអស់ បានរស់នៅលើទឹកដីម៉ិកស៊ិក ប៉ុន្តែមានសញ្ជាតិ ២។
ប៉ុន្តែប្រជាជនឆ្វេងនិយម ដែលបានប្រកាសបញ្ចប់ «ធ្វើសង្គ្រាមគ្រឿងញៀន» នៅម៉ិកស៊ិកបាននិយាយថា លោក ត្រាំ មិនមែនកំពុងស្វែងរកសង្គ្រាមថ្មីមួយទៀតនោះទេ។
លោកបានថ្លែងថា៖ «យើងមិនយល់ព្រម (ជាមួយលោក ត្រាំ) នោះទេ»៕ AFP/SK