The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លោក​ បូលតុន ​ស្នើ​ឲ្យ​​​លោក​ ចនសុន ជួយ​ដោះស្រាយ​ជម្លោះ​ឈូង​សមុទ្រ​ជាមួយ​អ៊ីរ៉ង់

លោក​ បូលតុន ​ស្នើ​ឲ្យ​​​លោក​ ចនសុន ជួយ​ដោះស្រាយ​ជម្លោះ​ឈូង​សមុទ្រ​ជាមួយ​អ៊ីរ៉ង់

Content image - Phnom Penh Post
លោក ចន​ បូលតុន​ (ស្តាំ​) ថ្លែ​ង​​នៅក្នុង​អំឡុង​​​​​សន្និ​សីទ​អន្តរជាតិ​ស្តី​ពី​​លទ្ធិ​ប្រជា​ធិបតេយ្យ​​នៅក្នុង​ប្រទេស​​ វ៉េ​ណេស៊ុយអេឡា។ AFP

លោក​ បូលតុន ​ស្នើ​ឲ្យ​​​លោក​ ចនសុន ជួយ​ដោះស្រាយ​ជម្លោះ​ឈូង​សមុទ្រ​ជាមួយ​អ៊ីរ៉ង់

ក្រុង​ឡុងដ៍ៈ ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​លោក​ ចន​ បូលតុន​ កាល​ពី​ថ្ងៃ​ចន្ទ​ បាន​ស្នើ​ឲ្យ​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ លោក​ បូរីស​ ចនសុន​ ជួយ​ដោះស្រាយ​ជម្លោះ​សកល​ ដែល​​រួម​មាន​បញ្ហា​នៅ​​ក្នុង​​ឈូង​សមុទ្រ​កាន់​តែ​ខ្លាំង​ឡើង ​ដែល​បាន​ជាប់​គាំង​ជាមួយ​ប្រទេស ​អ៊ីរ៉ង់​។​

មេ​ដឹកនាំ​នយោបាយ​ ដែល​ចូលចិត្ត​​បង្ក​សង្គ្រាម​ប្រចាំ​នៅ​សេតវិមាន​ ជា​មន្ត្រី​អាមេរិក​ជាន់​ខ្ពស់​បំផុត​នោះ​ ​នឹង​ជួប​ជាមួយ​លោក​ ចនសុន​ ចាប់​តាំង​ពី​លោក​ទទួល​បាន​ជោគជ័យ​ពី​លោកស្រី​ ថេរ៉េសា ​ម៉េ​ ជា​មេ​ដឹកនាំ​រដ្ឋាភិបាល​អង់គ្លេស​កាល​ពី​ខែ​កក្កដា​។​

អ្នក​នាំពាក្យ​ឲ្យ​លោក ​ចនសុន​ បាន​ថ្លែង​ថា ​ភាគី​ទាំង ​២​ នឹង​ពិភាក្សា​គ្នា​អំពី ​«​បញ្ហា​សន្តិសុខ​មួយ​ចំនួន​នៅ​ក្នុង​នោះ​មាន​អ៊ីរ៉ង់​» ​តែ​ម្តង​។​

ជំនួប​នោះ​បាន​កើត​ឡើង​ស្រប​ពេល​រដ្ឋការ​របស់​ប្រធានាធិបតី​អាមេរិក ​លោក​ ដូណាល់​ ត្រាំ​ ដែល​បាន​ស្វះស្វែង​រក​យុទ្ធនាការ ​«​ដាក់​សម្ពាធ​ជា​អតិបរមា​»​​ ដើម្បី​បង្ខំ​ឲ្យ​ សាធារណរដ្ឋ​អ៊ិស្លាម​នេះ​ កំណត់​ព្រំដែន​អាវុធ​​នុយក្លេអ៊ែរ ​និង​សកម្មភាព​យោធា​។​

ក្រុង​វ៉ាស៊ីនតោន ​ចង់​ឲ្យ​សម្ព័ន្ធមិត្ត​អឺរ៉ុប​ស្និទ្ធ​របស់​ខ្លួន​បោះបង់​ចោល​ ឬ​ដាក់​កំហិត​ឲ្យ​បាន​តឹងរ៉ឹង​ ចំពោះ​ផែនការ​ប្រើប្រាស់​បច្ចេកវិទ្យា ​5G​ ដែល​បាន​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន​ Huawei ​របស់​ប្រទេស ​ចិន ​នៅ​ពេល​ក្រុមហ៊ុន​នេះ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​បណ្តាញ​ទិន្នន័យ​បច្ចេកវិទ្យា​ចុង​ក្រោយ​របស់​ខ្លួន​នៅ​អង់គ្លេស​នោះ​។​

ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក ​បាន​រាយការណ៍​ថា​ ក្រុង​វ៉ាស៊ីនតោន ​មិន​មាន​សង្ឃឹម​អំពី​ការ​សម្រេច​ចិត្ត​ណា​​មួយ​ចេញ​ពី​ក្រុង​ឡុងដ៍​​ទេ​ ជុំវិញ​បញ្ហា​នោះ​ នៅ​អំឡុង​ពេល​ដំណើរ​ទស្សនកិច្ច ២ ​ថ្ងៃ ​របស់​លោក ​បូលតុន​។​

អ្នក​នាំពាក្យ​វិមាន​រដ្ឋាភិបាល​អង់គ្លេស​ Downing Street ​បាន​ថ្លែង​ថា ​តួនាទី​របស់​ក្រុង​ឡុងដ៍​ ជុំវិញ​ការ​ដោះស្រាយ​បញ្ហា​អ៊ីរ៉ង់ ​និង​ក្រុមហ៊ុន​ទូរស័ព្ទ Huawei ​«អង់គ្លេស​​នៅ​តែ​រក្សា​ជំហរ​ដូច​មុន​ដដែល​»​។​

ដំណើរ​ទស្សនកិច្ច​របស់​លោក បូលតុន​ បាន​កើត​ឡើង ​ស្រប​ពេល​ប្រទេស ​អង់គ្លេស ​មាន​វិបត្តិ​នយោបាយ​ និង​ទម្លុះ​ទម្លាយ​បញ្ហា​ជាប់​គាំង​នានា​អស់​ជា​ច្រើន​ឆ្នាំ​ ខណៈ​ពេល​កំណត់​​ខិត​ជិត​មក​ដល់​ ដើម្បី​​ប្រទេស ​អង់គ្លេស ​ចាកចេញ​ពី​អឺរ៉ុប​ ក្រោយ​ពី​បាន​ចូលរួម​អស់​រយៈពេល​ជាង​ ៤០ ​ឆ្នាំ​មក​នោះ​។​

លោក ​ចនសុន ​បាន​ប្តេជ្ញា​ចិត្ត​ដោះស្រាយ​តាម​ពេល​កំណត់​នៃ​ការ​ចាកចេញ​ពី​អឺរ៉ុប ​ដែល​បាន​ពន្យារពេល ​២ ​លើក ​មក​នោះ​ ហើយ​ត្រូវ​ពន្យារ​បន្ត​ទៀត​រហូត​ដល់​ថ្ងៃទី ​៣១​ ខែ ​តុលា ​ខាង​មុខ​នេះ​៕ AFP/SK

អត្ថបទគួរចាប់អារម្មណ៍

  • អាមេរិក​ផ្តល់​ជំនួយ ​៤២ ​ម៉ឺន​ដុល្លារ​ទៀត ​ដើម្បី​ស្រាវជ្រាវ​សំណល់​គ្រាប់​បែក​ចង្កោម

    ភ្នំពេញៈ រដ្ឋាភិបាល​អាមេរិក​បាន​សម្រេច​ផ្ដល់​ជំនួយ​ជាង​ ៤២​ ម៉ឺន​ដុល្លារ​បន្ថែម​ទៀត ដល់​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា ហៅ​កាត់​ថា CMAC ដើម្បី​ស្រាវជ្រាវ​​សំណល់​គ្រាប់​បែក​ចង្កោម​ដែល​

  • ប្រាក់ចំណេញ​សុទ្ធ Qantas ធ្លាក់ ៦,៥ ​ភាគរយ

    ក្រុងស៊ីដនីៈ ក្រុមហ៊ុន​អាកាសចរណ៍ Qantas Airways កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ចេញ​ផ្សាយ​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​សុទ្ធ​ប្រចាំ​ឆ្នាំ ៦,៥ ភាគរយ ដោយសារ​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​ក្នុង​គ្រា​ដែល​ប្រេង​ឆៅ​មាន​តម្លៃ​កាន់តែ​ខ្ពស់ និង​ការធ្លាក់​ថ្លៃ​ប្រាក់​ដុល្លារ​អូស្ត្រាលី​កាន់តែ​ខ្លាំង​។

  • តោខៀវ​ឲ្យ Roma ខ្ចី​ជើង​ខ្សែការពារ Zappacosta

    ក្រុងមីឡានៈ ក្លិប Roma បានប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា ខ្សែការពារ Davide Zappacosta នៅ​ក្លិប Chelsea បាន​ចូលរួម​ក្លិប Roma ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ៦ ​ខែ ប៉ុន្តែ​អាច​បន្ត​រហូតដល់​ចុងរដូវកាល​នេះ​ក៏បាន​ដែរ​។ ​

  • កូរ៉េ​ខាងជើង​មិន​ចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ទេ បើសិន​ US ​នៅតែ​បន្ត​វិធានការ​យោធា​បង្ក​អារិភាព​នោះ

    ក្រុងសេអ៊ូលៈ កូរ៉េ​ខាងជើង​បាន​ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ខ្លួន​ «​មិន​ចាប់អារម្មណ៍​» ​នៅក្នុង​ការចរចា​នោះទេ លុះណា​តែ​ក្រុង​វ៉ាស៊ីនតោន​ឈប់​ «​វិធានការ​យោធា​បង្ក​អរិភាព​កាន់តែ​ខ្លាំង​ឡើង​ជាមួយ​ខ្លួន​នោះ​» ខណៈ​ប្រេសិត​ពិសេស​ជាន់ខ្ពស់​អាមេរិក​ម្នាក់​បាន​ទស្សនកិច្ច​ទៅកាន់​ក្រុង​សេអ៊ូល​ដោយ​ផ្តោត​ទៅ​លើ​ការធ្វើឲ្យ​កិច្ចចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ជាមួយ​ក្រុង​ព្យុងយ៉ាង ដំណើរការ​ឡើងវិញ​។