ក្រុងយ៉េរ៉េវ៉ាន់ៈ នាយក​រដ្ឋមន្ត្រី​អាមេនី​លោក​ នីកូល ប៉ាស្ស៊ីនយ៉ាន បាន​ថ្លែង​កាលពី​ថ្ងៃ​អង្គារ នៅក្នុង​បទសម្ភាស​មួយ​ជាមួយ​កាសែត AFP ​ថា​៖ «​ការគាំទ្រ​យ៉ាង​ពេញទំហឹង​»​ របស់​តួកគី​បាន​លើកទឹកចិត្ត​ឲ្យ​សម្ព័ន្ធមិត្ត​អាស៊ែបៃហ្សង់​របស់ខ្លួន បង្កើន​ការប្រយុទ្ធ​កាន់តែខ្លាំង​ឡើង​នៅក្នុង​តំបន់​ជម្លោះ​ណាហ្គូរណូការ៉ាបាក់ហ៍ ដោយបាន​ហៅ​ជម្លោះ​កាន់តែខ្លាំង​នោះ​ថា ជា​ «​សង្គ្រាម​ប្រឆាំង​ភេរវកម្ម​» ១​។

លោកនាយក​រដ្ឋមន្ត្រី​មាន​វ័យ​ ៤៥ ​ឆ្នាំ​រូបនោះ​បាន​ថ្លែងថា​៖ «​វា​ជា​ការពិត​ណាស់ ដែល​ភាព​ជា​មេដឹកនាំ​របស់​អាស៊ែបៃហ្សង់​ត្រូវបាន​កំពុង​ប្រើប្រាស់​វោហា​ស័ព្ទ​ចូលចិត្ត​ធ្វើសង្គ្រាម​យ៉ាងសកម្ម​អស់​រយៈពេល​ ១៥ ​ឆ្នាំ​ចុង​ក្រោយនេះ បច្ចុប្បន្ន​ការសម្រេចចិត្ត ដើម្បី​រៀបចំ​សកម្មភាព​ធ្វើសង្គ្រាម​ ១ ត្រូវបាន​លើកទឹកចិត្ត​ដោយ​ការគាំទ្រ​យ៉ាង​ពេញទំហឹង​របស់​ប្រទេស​តួកគី​»​។

លោក​បាន​បន្ថែមថា​៖ «​បើ​គ្មាន​ការជាប់​ពាក់ព័ន្ធ​យ៉ាងសកម្ម​របស់​ប្រទេស​តួកគី​ទេ សង្គ្រាម​នេះ​នឹងមិន​បាន​ចាប់ផ្តើម​ផ្ទុះឡើង​នោះទេ​» ដោយបាន​ថ្លែងប្រាប់​កាសែត AFP ​នៅក្នុង​បន្ទប់​ប្រណីត​មួយ​របស់​វិមាន​រដ្ឋាភិបាល​នៅ​កណ្តាល​រដ្ឋធានី​យ៉េរ៉េវ៉ាន់​នៅ​ប្រទេស​អាមេនី​។

លោកនាយក​រដ្ឋមន្ត្រី​បាន​ទៅដល់​នៅក្នុង​ក្បួន​រថយន្ត​អមដំណើរ​មួយ​ជាមួយ​រថយន្ត​ស៊ីរ៉ែន​បើកផ្លូវ​ជាច្រើន​គ្រឿង ខណៈ​ក្រុម​ទាហាន​ប្រដាប់​អាវុធ​ជាច្រើន នៅក្នុង​រថយន្ត​ប្រយុទ្ធ​បាន​បើក​សំដៅ​ទៅ​ច្រកចូល​អគារ​ធំ​មួយ​ដែល​បាន​សាងសង់​នៅក្នុង​សម័យ​របស់​ជន​ផ្តាច់ការ​លោក ចូសេបហ៍ ស្តាលីន​៕ SK