The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លោក ​ម៉ាក្រុង ​ព្រមាន​​ប្រឆាំង​​អ៊ីរ៉ង់​មិន​ឲ្យ​ជ្រៀត​ជ្រែក​​ចូល​​កិច្ចការ​ផ្ទៃ​ក្នុង​ប្រទេស​លីបង់




លោក ​ម៉ាក្រុង ​ព្រមាន​​ប្រឆាំង​​អ៊ីរ៉ង់​មិន​ឲ្យ​ជ្រៀត​ជ្រែក​​ចូល​​កិច្ចការ​ផ្ទៃ​ក្នុង​ប្រទេស​លីបង់

Content image - Phnom Penh Post
យុ​វជន​​លី​បង់​​ម្នាក់​ ឱប​លោក​​ ម៉ាក្រុង​ ក្នុង​ដំណើរ​ទស្សនកិច្ច​ ១ នៅលីបង់។ AFP

លោក ​ម៉ាក្រុង ​ព្រមាន​​ប្រឆាំង​​អ៊ីរ៉ង់​មិន​ឲ្យ​ជ្រៀត​ជ្រែក​​ចូល​​កិច្ចការ​ផ្ទៃ​ក្នុង​ប្រទេស​លីបង់

ក្រុង​ប៉ារីស៖ ​ប្រធានាធិបតី​បារាំង​លោក ​អេម៉ានុយអែល ម៉ាក្រុង​ កាល​ពី​ថ្ងៃ​ពុធ​ បាន​ព្រមាន​ប្រទេស​អ៊ីរ៉ង់​ ប្រឆាំង​រាល់​ការ​ជ្រៀតជ្រែក​ណា​មួយ​ នៅ​ក្នុង​ប្រទេស​លីបង់​ ក្រោយ​ពី​ការ​ផ្ទុះ​ទ្រង់ទ្រាយ​ធំ​ កាល​​ពី​សប្តាហ៍​មុន​ ដែល​បាន​បង្ក​ឲ្យ​មាន​វិបត្តិ​នយោបាយ​មួយ​នៅ​ក្នុង​ប្រទេស​​នេះ​។​

វិមាន​អេលីហ្សេ (Elysee) ​បាន​ថ្លែង​ថា ​នៅ​ក្នុង​កិច្ច​ពិភាក្សា​តាម​ទូរស័ព្ទ​ ជាមួយ​ប្រធានាធិបតី​អ៊ីរ៉ង់​លោក ​ហាស្សាន-រូហានី​ លោក ​ម៉ាក្រុង​ បាន​បញ្ជាក់​អំពី ​«​ភាព​ចាំបាច់​សម្រាប់​ក្រុម​ប្រទេស​មហា​អំណាច​ទាំង​អស់​ត្រូវ​ព្រួយបារម្ភ ​ដើម្បី​បញ្ចៀស​ការ​ជ្រៀតជ្រែក​ណា​មួយ​ពី​ខាង​ក្រៅ​ និង​ដើម្បី​គាំទ្រ​ឲ្យ​រដ្ឋាភិបាល​មួយ​ចូល​ជា​ធរមាន​ ដែល​អាច​រៀបចំ​ប្រទេស​ឲ្យ​បាន​ឆាប់​​»​។​

រដ្ឋាភិបាល​លីបង់​បាន​ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​របស់​នាយក​រដ្ឋមន្ត្រី ​ហាស្សាន​ ឌៀប​ ដែល​បាន​លាលែង​ពី​តំណែង​នៅ​សប្តាហ៍​នេះ​ បន្ទាប់​ពី​បាន​ប៉ុន្មាន​ថ្ងៃ​ នៃ​ការ​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​ទទួល​ខុស​ត្រូវ​ ជុំវិញ​ការ​ផ្ទុះ​ឃ្លាំង​ស្តុក​សារធាតុ​គីមី​ នៅ​កំពង់ផែ​ក្រុង​បេរូត​កាល​ពី​សប្តាហ៍​មុន​ ដែល​បាន​បំផ្លិច​បំផ្លាញ​អគារ​លំនៅឋាន​ក្បែរ​ខាង​ជា​ច្រើន​នៅ​ក្នុង​ទីក្រុង​បេរូត​។​

ប្រទេស​អ៊ីរ៉ង់ ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​លីបង់​ តាមរយៈ​ក្រុម​ស៊ីអ៊ីត​ហេបូឡាហ៍​ ដែល​ត្រូវ​បាន​តំណាង​ឲ្យ​អំណាច​យ៉ាង​ខ្លាំង​ នៅ​ក្នុង​ការ​បន្ត​រដ្ឋាភិបាល​ និង​មាន​សម្ព័ន្ធមិត្ត​មួយ​ ជាមួយ​ក្រុម​ប្រឆាំង​របស់​ប្រធានាធិបតី​លោក ​មីឆែល​ អាអន​។​

ការ​ផ្ទុះ​ឃ្លាំង​ស្តុក​សារធាតុ​​គីមី​កាល​ពី​ថ្ងៃទី ​៤ ​ខែ​សីហា​ បាន​បង្ក​ឲ្យ​មនុស្ស​ចំនួន ​១៧១ នាក់​ស្លាប់​ និង​​​ជាង ​៦ ០០០ ​នាក់​បាន​រង​របួស៕ AFP/SK

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញ៖ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក​ កើត ​រិទ្ធ​ បាន​ប្រាប់​ឯកអគ្គ​រាជទូត​អូស្ត្រាលី​លោក ​Pablo​ Kang ​នៅ​ក្នុង​ជំនួប​កាល​ពី​ថ្ងៃ​អង្គារ នៅ​ក្រសួង​យុត្តិធម៌​ថា​ ការ​ចាប់​ខ្លួន​បុគ្គល​ណា​មួយ​ដោយ​សមត្ថកិច្ច គឺ​ធ្វើ​ទ្បើង​ដោយ​អនុលោម​តាម​ច្បាប់​​កម្ពុជា។​

  • ភ្នំពេញ៖ ដោយ​សង្កេត​ឃើញ​ពី​ការ​ប្រឈម​របស់​​ប្រជាកសិករ​កម្ពុជា​​មួយ​ចំនួន​ ជាពិសេស​អ្នក​នៅ​ទី​ដាច់​ស្រយាល​ ដែល​បាត់បង់​ទីផ្សារ​​​​ព្រោះ​តែ​វិបត្តិ​កូវីដ យុវជន ​១ ក្រុម ​បាន​រួមគ្នា​បង្កើត​គម្រោង​ COVID Farmer Hacker ដើម្បី​ជួយ​​អ្នក​ខិតខំ​ដាំដុះ​តែ​ត្រូវ​រងគ្រោះ​ពី​ការ​រំខាន​ដល់​​​សេដ្ឋកិច្ច​​បង្ក​ដោយ​វីរុស​កូរ៉ូណា។​

  • ភ្នំពេញ៖ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រាសាក់ ​​ដែល​ចុះ​បញ្ជី​សញ្ញាប័ណ្ណ​សាជីវកម្ម​នៅ​ផ្សារ​មូលបត្រ​កម្ពុជា ​(CSX) បាន​រាយការណ៍​អំពី​ប្រតិបត្តិការ​អាជីវកម្ម​ដ៏​ល្អ​ប្រសើរ​នៅ​ត្រីមាស​ទី​២ ​ឆ្នាំ​នេះ ទោះបី​ជា​​ខ្លួន​ទទួល​រង​នូវ​សម្ពាធ​ខ្លះៗ​ពី​ការ​រីក​រាលដាល​ជំងឺ​កូវីដ ​១៩ ​ដែល​បណ្ដាល​ឱ្យ​សេដ្ឋកិច្ច​របស់​កម្ពុជា មាន​ការ​ធ្លាក់ចុះ​ក៏​ដោយ​។​

  • ភ្នំពេញ៖ ​លោកស្រី​ ​ភឿង​ សកុណា ​រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​សេចក្ដី​ណែនាំ​ដល់​គ្រប់​អង្គភាព​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួង​វប្បធម៌ ​និង​គ្រប់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ​អនុវត្ត​នីតិវិធី​ និង​ទម្រង់​បែបបទ​នៃ​ការ​គ្រប់គ្រង​អាជីវកម្ម​កាត់សក់​ ​អ៊ុត​សក់​ និង​លម្អ​ក្រចក

  • ភ្នំពេញ៖ ​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​លោក ​ម៉ម​ ប៊ុន​ហេង បាន​ជំរុញ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ ដែល​ធ្វើ​ការ​ផ្នែក​គាំពារ​មាតា​ និង​ទារក​ ត្រូវ​​បង្កើន​យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​អំពី​សារៈសំខាន់​នៃ​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​ និង​ហានិភ័យ​ពី​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​គោ​ម្សៅ​ផ្សំ​តាម​រូបមន្ត​ទាំង​នៅ​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ។

  • មណ្ឌលគិរី៖ សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី ពី​ម្សិលមិញ​បាន​សម្រេច​ឃុំ​ខ្លួន​ចាងហ្វាង​សារព័ត៌មាន​អនឡាញ​ម្នាក់​នៅ​ពន្ធនាគារ​​ខេត្ត​ក្រោម​បទ​ចោទ ​«ឈូស​ឆាយ​ដី​ព្រៃ​ដោយ​គ្មាន​ការ​អនុញ្ញាត​» បន្ទាប់​ពី​សមត្ថកិច្ច​ឃាត់​ខ្លួន​កាល​ពី​​ថ្ងៃទី ២២ កញ្ញា ​តាម​ដីកា​តុលាការ​ពាក់ព័ន្ធ​ការ​ឈូស​ឆាយ​ដី​ព្រៃ ​និង​ប្រើប្រាស់​សារធាតុ​ញៀន។