ក្រុងវ៉ាស៊ីនតោន៖ ក្រសួងការបរទេសអាមេរិកបានថ្លែងកាលពីថ្ងៃអង្គារថា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន កូរ៉េខាងត្បូង និងម៉ុងហ្គោលី នៅសប្តាហ៍ក្រោយ ក្នុងដំណើរទស្សនកិច្ចមួយត្រូវបានគេរំពឹងថា នឹងសង្កត់ធ្ងន់ទៅលើបញ្ហាប្រទេសចិន និងកូរ៉េខាងជើង។
ដំណើរទស្សនកិច្ចរបស់លោក ម៉ៃក៍ ប៉ុមប៉េអូ ទៅកាន់ទីក្រុងតូក្យូ នឹងក្លាយជាដំណើរទស្សនកិច្ចដំបូងរបស់មន្ត្រីអាមេរិកកំពូលម្នាក់ចាប់តាំងពីលោក យូស្ស៊ីហ៊ីឌី ស៊ូហ្គា ឡើងកាន់តំណែងកាលពីថ្ងៃទី ១៦ ខែកញ្ញា ដែលបានស្នងតំណែងពីនាយករដ្ឋមន្ត្រីជើងចាស់ គឺលោក ស៊ីនហ្សូ អាបេ ជាសម្ព័ន្ធមិត្តយ៉ាងជិតស្និទ្ធមួយរបស់ក្រុងវ៉ាស៊ីនតោន។
តាមគម្រោងនៅថ្ងៃទី ៦ ខែតុលា នៅក្នុងទីក្រុងតូក្យូ លោក ម៉ៃក៍ ប៉ុមប៉េអូ នឹងបើកកិច្ចប្រជុំមធ្យោបាយ ៤ ជាមួយក្រុមសមភាគីរបស់លោក មកពីប្រទេសអូស្ត្រាលី ឥណ្ឌា និងជប៉ុន ដែលជាការបង្កើត (Quad) យុទ្ធសាស្ត្រក្រៅផ្លូវការបានគាំទ្រយ៉ាងខ្លាំងដោយលោក ស៊ីនហ្សូ អាបេ ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាការព្យាយាមមួយរបស់ក្រុមប្រទេសប្រជាធិបតេយ្យសំខាន់ៗក្នុងតំបន់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងការប្រឈមមុខជាមួយប្រទេសចិន បច្ចុប្បន្ន។
លោក ម៉ៃក៍ ប៉ុមប៉េអូ គឺជាអ្នករិះគន់ប្រទេសចិន យ៉ាងខ្លាំងម្នាក់ទៅលើបញ្ហាជាច្រើនចាប់ពីសន្តិសុខ សិទ្ធិមនុស្ស រហូតដល់ការឆ្លងរាលដាលជំងឺកូវីដ ១៩ ដែលរដ្ឋការរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានស្វះស្វែង ដើម្បីស្តីបន្ទោសដោយចំៗទៅលើក្រុងប៉េកាំង នៅមុនការបោះឆ្នោតនៅពីថ្ងៃទី ៣ ខែវិច្ឆិកា ខាងមុខនេះ។
លោក ម៉ៃក៍ ប៉ុមប៉េអូ បានដឹកនាំយុទ្ធនាការអន្តរជាតិមួយ ដើម្បីក្រុមប្រទេសមួយចំនួនផ្សេងទៀត ប្រឆាំងប្រទេសចិន នៅក្នុងនោះរួមមាន បច្ចេកវិទ្យារបស់ខ្លួនផងដែរ។
ការធ្វើដំណើរទស្សនកិច្ចរបស់លោក ម៉ៃក៍ ប៉ុមប៉េអូ ទៅកាន់ប្រទេសកូរ៉េខាងត្បូង បានធ្វើឡើង ខណៈក្តីសង្ឃឹមនានាបានធ្លាក់ចុះសម្រាប់ការទម្លុះទម្លាយភាពទាល់ច្រកជាមួយកូរ៉េខាងជើង មុននឹងទទួលបានអាទិភាពកំពូលមួយរបស់លោក ដូណាល់ ត្រាំ ខណៈលោកបានយកឈ្នះគោលនយោបាយបរទេសឲ្យបានមុនការបោះឆ្នោតនៅអាមេរិកក្នុងពេលខាងមុខនេះ។
លោក ដូណាល់ ត្រាំ បានជួបជាមួយមេដឹកនាំប្រទេសផ្តាច់ការ លោក គីម ជុងអ៊ុន ៣ ដង ហើយកាលពីពេលថ្មីៗនេះ លោក ម៉ៃក៍ ប៉ុមប៉េអូ បានថ្លែងថា កិច្ចពិភាក្សានោះកំពុងបន្តនៅពីក្រោយឆាកជាច្រើន ជាមួយប្រទេសកូរ៉េខាងជើង ទោះបីជាលោកបានសារភាពថា រដ្ឋការរបស់លោក ដូណាល់ ត្រាំ ទំនងជាអាចនឹងទទួលបានការរីកចម្រើនជាច្រើនទៀត។
លោក ម៉ៃក៍ ប៉ុមប៉េអូ ជាអតីតមេដឹកនាំរបស់អង្គភាពស៊ើបយកការណ៍ CIA បានធ្វើដំណើរទៅប្រទេសកូរ៉េខាងជើង ៤ ដង កាលពីឆ្នាំ ២០១៨ នៅក្នុងក្តីសង្ឃឹមនៃការទម្លុះទម្លាយភាពទាល់ច្រក។
ប៉ុន្តែលោកមិនបានទៅកាន់តំបន់នោះ ចាប់តាំងពីខែមិថុនាឆ្នាំ ២០១៩ នៅពេលលោក ប៉ុមប៉េអូ បានចូលរួមជាមួយលោក ដូណាល់ ត្រាំ នៅឯជំនួបកំពូលក្រុម G២០ នៅក្នុងប្រទេសជប៉ុន ហើយបានចុះចតនៅប្រទេសកូរ៉េខាងត្បូង ដែលបានរួមបញ្ចូលនៅក្នុងកិច្ចប្រជុំឥតព្រាងទុកជាមុនមួយ ជាមួយលោក គីម ជុងអ៊ុន នៅក្នុងតំបន់គ្មានយោធាផងដែរ។
លោក ម៉ៃក៍ ប៉ុមប៉េអូ កាលពីថ្ងៃទី ៧ ខែតុលា កន្លងទៅនឹងក្លាយជារដ្ឋមន្ត្រីការបរទេសអាមេរិកដំបូងគេចាប់តាំងពីឆ្នាំ ២០១៦ បានទៅទស្សនកិច្ចនៅប្រទេសម៉ុងហ្គោលី ដែលបានស្វែងរកទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអាមេរិក ស្របពេលគោលជំហរមិនរឹងមាំរបស់ខ្លួនបានធ្លាក់ចូលទៅក្នុងជម្លោះ រវាងប្រទេសចិន និងរុស្ស៊ីនោះ៕ AFP/SK