ក្រុងខារទុំ៖ ពីទាហានរហូតដល់ក្លាយជាជនអ៊ិស្លាមនិយម និងប្រជាជននិយម និងជនសង្ស័យឧក្រិដ្ឋសង្គ្រាម មេដឹកនាំលោក អូម៉ារ អាល់-បាសៀរ ដែលត្រូវគេបណ្តេញចេញពីតំណែងរបស់ប្រទេស ស៊ូដង់ បានបង្ហាញឲ្យឃើញការប្រឈមមុខការចោទប្រកាន់ជាច្រើននៅក្នុងអំឡុងពេលគ្រប់គ្រងអំណាចក្នុងកណ្តាប់ដៃដែកអស់ ៣ ទសវត្សរ៍ របស់លោកនោះ។
លោក អូម៉ារ អាល់-បាសៀរ មានវ័យ ៧៥ ឆ្នាំ ដែលជាប្រធានាធិបតីម្នាក់ក្នុងចំណោមប្រធានាធិបតីជាច្រើន បានគ្រប់គ្រងអំណាចយូរជាងគេបំផុតនៅប្រទេស អាហ្វ្រិក បានជាប់ពន្ធនាគារ ចាប់តាំងពីលោកត្រូវបណ្តេញចេញពីតំណែងកាលពីខែមេសា ជុំវិញការចោទប្រកាន់ពីបទប្រព្រឹត្តអំពើពុករលួយ ដែលត្រូវបានគេមើលឃើញថា លោកត្រូវបានគេកាត់ទោសកាលពីថ្ងៃសៅរ៍ឲ្យជាប់ពន្ធនាគារ ២ ឆ្នាំ ក្នុងវ័យចាស់ជរានេះ។
ដោយមានការល្បីឈ្មោះដោយសារការរាំ និងគ្រវីដំបងរបស់លោក នៅមុនការថ្លែងសុន្ទរកថាទៅកាន់ក្រុមអ្នកមានភក្តីភាព លោក អូម៉ារ អាល់-បាសៀរ បានផ្គើននឹងការតវ៉ាតាមដងផ្លូវកាន់តែខ្លាំងឡើងនៅក្នុងរយៈពេលប៉ុន្មានខែ នៅមុនលោកបានធ្លាក់ពីអំណាច។
ប៉ុន្តែជោគវាសនារបស់លោកត្រូវបានបិទបញ្ចប់ទាំងស្រុង នៅពេលយោធា បានចូលធ្វើអន្តរាគមន៍កាលពីថ្ងៃទី ១១ ខែមេសា ដើម្បីទម្លាក់លោក បាសៀរ ចេញពីអំណាចនៅក្នុងការធ្វើរដ្ឋប្រហារមួយ ដែលបានគាំទ្រដោយក្រុមជ្រុលនិយមអ៊ិស្លាមកាលពីឆ្នាំ ១៩៨៩។
រយៈពេលជាច្រើនឆ្នាំ មេដឹកនាំស៊ូដង់រូបនេះ បានបង្ហាញខ្លួនថាជាអ្នកតស៊ូនយោបាយម្នាក់មិនត្រឹមតែគេច ពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ទេ ថែមទាំងបង្កឧបសគ្គយ៉ាងច្រើននៅក្នុងប្រទេសទៀត៕ AFP/SK