ប្រធានា​ធិបតីចិនលោក Xi Jingping បាន​អំពាវនាវ​ដល់​និយតករ​ចិន​នៅ​សប្ដាហ៍​នេះ ឱ្យ​បង្កើន​ការ​បង្ក្រាប​របស់​ពួក​គេ​ទៅ​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា និង​ពង្រីក​ការ​ត្រួត​ពិនិត្យ​លើ​គ្រប់​វិស័យ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ។

សារព័ត៌មាន Xinhua បាន​រាយការណ៍​ថា ក្នុង​កិច្ច​ប្រជុំ​មេ​ដឹកនាំ​ចិន​មួយ​កាល​ពី​ថ្ងៃ​ចន្ទ លោក Xi Jinping បាន​សង្កត់​ធ្ងន់​លើ​ភាព​ចាំបាច់ ដើម្បី​គ្រប់គ្រង​ក្រុមហ៊ុន «វេទិកា» ដើម្បី​រក្សា​ស្ថិរភាព​សង្គម។ ឃ្លា «ក្រុមហ៊ុន​វេទិកា» នៅ​ក្នុង​ប្រទេស​ចិន ជា​ធម្មតា​សំដៅ​ទៅ​លើ​អាជីវកម្ម ដែល​ផ្ដល់​សេវាកម្ម​តាម​អ៊ីនធឺណិត​សម្រាប់​អតិថិជន៕