
លោក Adar Poonawalla ធ្វើកាយវិការនៅក្នុងអំឡុងសន្និសីទកាសែតមួយកាលពីថ្ងៃទី ២២ មករា ឆ្នាំ ២០២១។ AFP
ក្រុមហ៊ុនផលិតវ៉ាក់សាំងឥណ្ឌាបាននិយាយកាលពីថ្ងៃសៅរ៍ ថា ការដាក់ឱ្យប្រើប្រាស់វ៉ាក់សាំងកូវីដ ១៩ ដែលជាការបង្កើតរួមគ្នាដោយវិទ្យាស្ថានសេរ៉ូមឥណ្ឌា Serum Institute of India និងក្រុមហ៊ុនជីវបច្ចេកវិទ្យា Novavax ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកទំនងជាត្រូវពន្យារពេលដល់ខែកញ្ញា។
លោក Adar Poonawalla នាយកប្រតិបត្តិនៃវិទ្យាស្ថាននេះ បាននិយាយកាលពីខែមករា ថា វ៉ាក់សាំងដែលមានឈ្មោះថា Corovax ត្រូវបានគេរំពឹងថា នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅខែមិថុនានេះ។
កាលពីថ្ងៃសៅរ៍ លោក Poonawalla បាននិយាយថា ការសាកល្បងរបស់ Corovax បានចាប់ផ្តើមនៅក្នុងប្រទេសឥណ្ឌា ហើយ ប៉ុន្តែមិនបាននិយាយពីមូលហេតុដែលការចាក់វ៉ាក់សាំងត្រូវបានពន្យារពេលនោះទេ។ លោកបាននិយាយថា វ៉ាកសាំងនេះ ត្រូវបានគេចាក់សាកអាហ្វ្រិក និងចក្រភពអង់គ្លេស ដើម្បីទប់ទល់នឹងរ៉ាដ្យង់ប្រភេទថ្មី ហើយមានសមត្ថភាពប្រឆាំងនឹងវីរ៉ុសកូវីដទូទៅ ៨៩ ភាគរយ៕