The Phnom Penh Post Search

Search form

វីរ​បុរស​ជួយ​សង្រ្គោះ​ក្មេង​ថៃ ​១២​ នាក់​និង​គ្រូ​បង្វឹកចេញពីរូងភ្នំ​​ ជួប​សោក​នាដ​កម្ម​​ក្នុង​គ្រួសារ​​

Content image - Phnom Penh Post
អភិបាលខេត្ត​​ឈៀងរ៉ៃលោក​ Narongsak Osotthanakorn (កណ្តាល) ​ថ្លែ​ងក្នុងអំឡុង​សន្និសីទកា​សែត​​ ក្រោយពី​ក្មេ​ងទាំង​១២នាក់ និង​គ្រូបង្វឹកត្រូ​វ​រំដោះចេញ ពីរូងភ្នំ​ដោយ​សុវត្ថិភាព។ AFP

វីរ​បុរស​ជួយ​សង្រ្គោះ​ក្មេង​ថៃ ​១២​ នាក់​និង​គ្រូ​បង្វឹកចេញពីរូងភ្នំ​​ ជួប​សោក​នាដ​កម្ម​​ក្នុង​គ្រួសារ​​

ក្រុង​ស៊ី​ដនីៈ ​វេជ្ជ​បណ្ឌិត​ ​ជន​ជាតិ​អូ​ស្រ្តាលី​ម្នាក់​ ដែល​បាន​មើល​ថែ​ក្រុម​បាល់​ទាត់​ អំឡុង​ពេល​ដែល​ពួក​គេ​បាន​ជាប់​ក្នុង​រូង​ភ្នំ បាន​ទទួល​​ព័ត៌​មាន​ក្រៀម​ក្រំ​ពី​មរណ​ភាព​របស់​ឪពុក​លោក​ បន្ទាប់​ពី​លោក​បាន​ចេញ​ពី​រូង​ភ្នំ​នោះ​មក​វិញ។

លោក ​Richard Harris ​ដែល​ជា​វេជ្ជ​បណ្ឌិត ​និង​ជា​អ្នក​មុជ​ទឹក​ដ៏​ល្បី​ល្បាញ បាន​បង្ហាញ​វត្ត​មាន​នៅ​ក្នុង​ប្រត្តិ​បតិ​ការ​ជួយ​សង្គ្រោះ​ក្រុម​បាល់​ទាត់​ Wild Boars ​ដោយ​សារ​តែ​រូប​លោក​ ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​មាន​ជួយ​ដោយ​ក្រុម​អ្នក​ជំនាញ​។ ​

លោក​ គឺ​ជា​បុគ្គល​ចុង​ក្រោយ​ ដែល​ចាក​ចេញ​ពី​រូង​ភ្នំ​ដែល​ពោរ​ពេញ​ដោយ​ទឹក​ជំនន់​កាល​ពី​ថ្ងៃ​អង្គារ។

លោក ​Harry ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​សមា​ជិក​នៃ​សហ​គមន៍​រុក​រក​រូង​ភ្នំ​អន្តរ​ជាតិ ​បាន​លុប​ចោល​គម្រោង​លំហែកាយ​ និង​បាន​ឡើង​យន្ត​ហោះ​ឆ្ពោះ​មក​កាន់​ភាគ​ខាង​ជើង​ប្រទេស​ថៃ​ ដើម្បី​ចូល​រួម​ជា​មួយ​ និង​ក្រុម​សង្គ្រោះ​​អន្តរ​ជាតិ​ ដែល​កំពុង​តែ​ព្យា​យាម​រំដោះ​ក្រុម​ក្មេងៗ​ចេញ​ពី​រូង​ភ្នំ​Tham ​Luang​។

Andrew Pearce ​ប្រធាន​នៃ​សេវា​គ្លី​និក​​ SAAS MedSTAR ​ជា​ទី​ដែល​លោក​ Harris​ ធ្វើ​ការ​ បាន​ថ្លែង​ថា៖ «វា​គឺ​ជា​ទុក្ខ​ក៏​ក្រៀម​ក្រំ​ដែល​ខ្ញុំ​បញ្ជាក់​ថា​ឪពុក​របស់​លោក​ Harry​ បាន​ទទួល​មរណៈ​ភាព​កាល​ពី​យប់​មិញ​ក្រោយ​ពី​កិច្ច​ប្រតិ​បត្តិ​ការ​សង្រ្គោះ​ក្មេង​ថៃ​ ១២​ នាក់​និង​គ្រូ​បង្វឹក​របស់​ពួក​គេ​ដោយ​ជោគ​ជ័យ​នោះ​។

«ខ្ញុំ​បាន​និយាយ​ជា​មួយ​ Harry​។ ​នេះ​គឺ​ពេល​ពោរ​ពេញ​ទុក្ខ​សម្រាប់​ក្រុម​គ្រួសារ​ Harrisបន្ទាប់​ពី​​​ការ​កិច្ច​ប្រតិ​បត្តិ​ការ​ជួយ​សង្រ្គោះ​ដ៏​ស្មុគ​ស្មាញ​តាំង​ពី​សប្តាហ៍​មុន​រហូត​ដល់​ជោគ​ជ័យ​»។

មូល​ហេតុ​នៃ​មរ​ណៈ​ភាព​របស់​ឪពុក​របស់​លោក​មិន​ត្រូវ​បាន​ដឹង​ទេ​ប៉ុន្តែ Pearce ​គាត់​មិន​មា​ន​ជំងឺ​អ្វី​ទេ​នៅ​ពេល​កូន​ប្រុស​លោក​ចេញ​ដំណើរ​ទៅ​បំពេញ​បេសក​កម្ម​ដ៏​គ្រោះ​ថ្នាក់​នោះ​។

សមាគម​វេជ្ជសាស្រ្ត​អូស្រ្តាលី​បាន​ពិពណ៌នា Harris ជា​គ្រូ​ពេទ្រ​ម្នាក់​និង​ជា​មនុស្ស​ដ៏​អស្ចារ្យ​ម្នាក់​ ប៉ុន្តែ​អ្នក​ជំនាញ​ខាង​ថ្នាំ​ស្ពឹក​រូប​នោះ​បាន​បញ្ជាក់​លោក​មិន​មែន​ជា​វីរបុរស​ក្នុង​ចំណែក​នៃ​កិច្ច​ប្រតិ​បត្តិ​ការ​ជួយ​សង្រ្គោះ​នេះ​ទេ៕ ​PDN

អត្ថបទគួរចាប់អារម្មណ៍