កាលពីថ្ងៃព្រហស្បតិ៍ ទី​ ៨ ខែ​មេសា​ រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​ឥណ្ឌូណេស៊ី​បាន​និយាយថា ​វ៉ាក់សាំង​កូវីដ ១៩​ របស់​ AstraZeneca ប្រហែល​ ១០០​ លានដូស​ អាច​ប្រឈមនឹង​ការ​ពន្យារ​ពេល​ក្នុងការ​ដឹកជញ្ជូន​មក​ប្រទេស​ឥណ្ឌូនេស៊ី​ ដោយសារ​ការរឹតត្បឹត​នៃការ​ដឹក​ជញ្ចូន​មកពី​ប្រទេស​ឥណ្ឌា​។

រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​លោក​ Budi GunadiSadikin​ បាន​និយាយ​នៅក្នុង​អង្គ​ប្រជុំសភា​ថា​ឥណ្ឌូណេស៊ី​នឹង​ទទួល​វ៉ាក់សាំង​ AstraZeneca ចំនួន ២០​ លានដូស​តាមរយៈ​កិច្ច​ព្រមព្រៀង​ទ្វេភាគី​ក្នុងឆ្នាំ​ ២០២១ ខណៈ​ការ​ឯកភាព​ដំបូង​គឺមាន​ចំនួន​ ៥០​ លានដូស។ លោក​បាន​និយាយ​បន្ថែមថា ចំណែក​វ៉ាក់សាំង​ចំនួន​ ៣០ លានដូស​នោះនឹង​ត្រូវ​ដឹកជញ្ជូន​នៅត្រីមាស​ទី២ នៅ​ឆ្នាំ ២០២២។

បន្ទាប់ពី​លើកឡើង​ពីការ​ពន្យារ​ពេលនូវ​ការ​ដឹកជញ្ជូន លោកក៏​បានបន្ថែម​ពី​ការដែល​ធ្វើការ​ពន្យារ​ពេលនេះ​អាច​បង្ក​ជា​បញ្ហាដែល​អាចរារាំង​យុទ្ធនាការ​ចាក់វ៉ាក់សាំង​ក្នុង​ប្រទេស​ផងដែរ។ ក្រៅពី AstraZeneca ​តាមគ​ម្រោង COVAX របស់​អង្គការ​សហប្រជាជាតិ​ប្រទេសឥ​ណ្ឌូ​​នេស៊ី ពឹង​លើ​វ៉ាក់សាំង​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ Sinovac Biotech ក្នុង​ការ​ចែកចាយ​វ៉ាក់សាំង​ដែលចាប់​ផ្តើមកាល​ពី​ខែ​មករា​មក៕