កាលពីថ្ងៃអង្គារ​ទី ១៨ ឧសភា​ និយតករ​ឱសថ​របស់​សហភាព​អឺរ៉ុប​បាន​និយាយថា​ វ៉ាក់សាំង Pfizer អាចរក្សាទុក​នៅ​សីតុណ្ហភាព​ទូទឹកកកយូរ​ជាងការ​ណែនាំមុន​។

ទីភ្នាក់ងារ​ថ្នាំអឺរ៉ុប (EMA) បាន​និយាយថា ​នៅពេលដែល​វ៉ាក់សាំង​ដែលមិនទាន់​បើក​ប្រើប្រាស់​អាចរក្សាទុក​នៅក្នុងទូទឹកកក​រហូត​ដល់ ១ ខែ។ ការណែនាំ​រក្សា​ទុកវ៉ាក់សាំង​បច្ចុប្បន្ននេះ​អាចទុក​បានតែ​ ៥ ថ្ងៃប៉ុណ្ណោះ។

ការកើនឡើង​នៃ​ការរក្សា​ទុកវ៉ាក់សាំងនេះ​ត្រូវបាន​គេរំពឹងថា ​នឹងមាន​ឥទ្ធិពលគួរ​ឱ្យកត់​សម្គាល់​លើវ៉ាក់សាំង​ដែលត្រូវ​បានចែកចាយ​នៅទូទាំង​សហភាព​អឺរ៉ុប។

តម្រូវការ​របស់វ៉ាក់សាំង​ក្នុង​ការដឹកជញ្ជូន និងការ​រក្សាទុក​នៅ​សីតុណ្ហភាព​ទាប​បានផ្តល់ផល​លំបាក​នៅតាម​បណ្តាប្រទេស​មួយចំនួន​ក្នុងការ​ប្រើប្រាស់​វ៉ាក់សាំង​ Pfizer៕