វ៉ាក់សាំង​ជំងឺ​កូវីដ១៩ ផលិត​ដោយ​ក្រុមហ៊ុន​ចិន Sinopharm មាន​សកម្មភាព​ប្រឆាំង​នឹង​វ៉ារ្យង់​វីរុស​កូរ៉ូណា​អាហ្វ្រិក​ខាង​ត្បូង តែ​ប្រសិទ្ធភាព​ទាប​ជាង​ការ​ប្រឆាំង​នឹង​វីរុស​ដើម នេះ​បើ​តាម​ការ​សិក្សា​បឋម​មួយ​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​ទី០២ កុម្ភៈ។

ការ​សិក្សា​នេះ​ត្រូវ​បាន​សរសេរ​ដោយ​អ្នក​ស្រាវជ្រាវ​មក​ពី​វិទ្យាស្ថាន​ផលិតផល​ជីវសាស្ត្រ​ទីក្រុង​ប៉េកាំង នៃ​ក្រុមហ៊ុន Sinopharm និង​វិទ្យាស្ថាន​មីក្រូ​ជីវសាស្ត្រ​នៃ​បណ្ឌិត​សភា​វិទ្យាសាស្ត្រ​ចិន។

វ៉ាក់សាំង Sinopharm ត្រូវ​បាន​អនុម័ត​នៅ​ក្នុង​ប្រទេស​ចិន​សម្រាប់​ការ​ប្រើប្រាស់​ជា​សាធារណៈ និង​ត្រូវ​បាន​ប្រើ​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ទៀត​ដែល​រួម​ទាំង​ប្រទេស​អារ៉ាប់រួម​៕