វ៉ាក់សាំង Sputnik V របស់​រុស្ស៊ី​មាន​ប្រសិទ្ធភាព ៩១,៦% ក្នុង​ការការពារ​មនុស្ស​ពី​ការកើត​ជំងឺ​កូវីដ​១៩​។ ​នេះ​បើ​យោងតាម​លទ្ធផល​ការសាកល្បង​ដំណាក់កាល​ចុងក្រោយ​ដែល​ត្រូវបាន​ពិនិត្យឡើងវិញ ហើយ​ចុះផ្សាយ​ក្នុង​ទស្សនាវដ្ដី​វេជ្ជសាស្ត្រ Lancet​។

លទ្ធផល​បាន​ផ្អែកលើ​ទិន្នន័យ​ពី​អ្នកស្ម័គ្រចិត្ត​ចំនួន ១៩ ៨៦៦ នាក់​ដែល​ក្នុងនោះ​ ១ ​ភាគ​ ៤ ​បាន​ទទួល​បាន​ផ្លាស៊ីបូ​។ តាំងពី​ការសាកល្បង​នៅ​ទីក្រុង​ម៉ូស្គូ​បាន​ចាប់ផ្ដើម​មាន​អ្នកទទួល​វ៉ាក់សាំង​ចំនួន​ ១៦ ​រូប​ចេញ​រោគសញ្ញា​កូវីដ​១៩ ធៀប​នឹង​មនុស្ស​ចំនួន​ ៦២ ​នាក់​ដែល​មិន​បានទទួល​វ៉ាក់សាំង​។

ប្រទេស​រុស្ស៊ី​បានអនុញ្ញាត​ឱ្យប្រើ​ប្រាស់​វ៉ាក់សាំង​នេះ​នៅក្នុង​ខែសីហា មុនពេល​ការសាកល្បង​ទ្រង់ទ្រាយ​ធំ​បានចាប់ផ្តើម​៕