
វ៉ាក់សាំងកូវីដ ១៩ Sputnik V ដឹកមកដល់ព្រលានយន្តហោះអន្តរជាតិ Ezeiza នៅក្នុងខេត្ត Buenos Aires ប្រទេសអាហ្សង់ទីន កាលពីថ្ងៃទី ២៤ ឧសភា។ AFP
យោងតាមមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី (RDIF) និងការសិក្សាដែលធ្វើឡើងដោយអ្នកស្រាវជ្រាវនៅប្រទេសអាហ្សង់ទីន បានឱ្យដឹងថា វ៉ាក់សាំង Sputnik V របស់រុស្ស៊ី មានប្រសិទ្ធភាពខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងនឹងវ៉ារ្យ៉ង់មកពីប្រេស៊ីល។
ការសិក្សាដែលមានមូលដ្ឋាននៅអាហ្សង់ទីន បានរកឃើញប្រសិទ្ធភាពដ៏ខ្លាំងក្លារបស់វ៉ាក់សាំង Sputnik V ប្រឆាំងវ៉ារ៉្យង់មកពីប្រទេសប្រេស៊ីល។ យោងតាមការសិក្សារបស់អាហ្សង់ទីន បានបង្ហាញថា វ៉ាក់សាំងនេះ មានប្រសិទ្ធភាពប្រឆាំងនឹងវ៉ារ៉្យង់ប្រមាណ ៨៥,៥ % នៅដូសទី១ និងស្ទើរស្មើនឹង ១០០% នៅដូសទី២។
លោក Rogelio Pizzi ព្រឹទ្ធបុរសមហាវិទ្យាល័យវិទ្យាសាស្ត្រវេជ្ជសាស្ត្រ UNC បានប្រាប់សារព័ត៌មាន Reuter ថា វ៉ាក់សាំង Sputnik V មានសមត្ថភាពប្រឆាំងនឹងវ៉ារ្យ៉ង់នេះ ដោយជោគជ័យ។
គួរបញ្ជាក់ផងដែរថា វ៉ារ៉្យង់ P1 គឺជាវ៉ារ៉្យង់ត្រូវបានរកឃើញប្រេស៊ីល ដែលបានវាយលុកប្រេស៊ីល និងអាមេរិកឡាទីន។ អ្នកវិទ្យាសាស្ត្រនៅប្រទេសប្រេស៊ីល បានរកឃើញថា ការផ្លាស់ប្តូររបស់វ៉ារ្យង់ អាចធ្វើឱ្យវាកាន់តែធន់ទៅនឹងអង្គបដិបក្ខប្រាណ និងបង្កើនឱ្យមានការព្រួយបារម្ភជាអន្តរជាតិ អំពីសក្តានុពលរបស់វា ខណៈវ៉ាក់សាំងមានប្រសិទ្ធភាពតិច៕