កាល​ពី​ថ្ងៃ​ពុធ អាជ្ញាធរ​វ៉េណេស៊ុយអេឡា​បាន​ចាប់​ខ្លួន និង​ដាក់​ពន្ធនាគារ​អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​ប្រេង​រដ្ឋ Petroleos de Venezuela ចំនួន ២ នាក់ ​ពី​បទ​ចែកចាយ​ព័ត៌មាន​សម្ងាត់។

លោក AryenisTorrealba និង​លោក Alfredo Chirinos មក​ពី​នាយកដ្ឋាន​ផ្គត់ផ្គង់ និង​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន ​PDVSA ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៥ ឆ្នាំ​កាល​ពី​សប្តាហ៍​មុន។

ពួក​គេ​ត្រូវ​បាន​គេ​ចាប់​ខ្លួន​នៅ​ខែ​កុម្ភៈ ឆ្នាំ ២០២០ ដោយ​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ពី​បទ​បែកធ្លាយ​ព័ត៌មាន​ដល់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ដែល​ធ្វើ​ឱ្យ​អាមេរិក​ដាក់​ទណ្ឌកម្ម​ក្រុមហ៊ុន ​PDVSA និង​ព្យាយាម​ទម្លាក់​លោក​ប្រធានាធិបតី ​Nicolas Maduro តាំង​ពី​ឆ្នាំ ២០១៩៕