The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - វ៉េណេស៊ុយអេឡា ​គ្រោង​កាត់​ទោស​ក្រុម​សមាជិក​សភា​ ​ដែល​គាំទ្រ​ការ​បះបោរ​បរាជ័យ​

វ៉េណេស៊ុយអេឡា ​គ្រោង​កាត់​ទោស​ក្រុម​សមាជិក​សភា​ ​ដែល​គាំទ្រ​ការ​បះបោរ​បរាជ័យ​

Content image - Phnom Penh Post
អនុ​ប្រធាន​គណបក្ស​ប្រឆាំង លោក Delsa Solorzano (កណ្តាល​) មក​ដល់​សភា​នៅ​ក្រុង​ការ៉ាកាស​កាល​ពី​ថ្ងៃ​ទី ​៧ ​ខែ ឧសភា។​ AFP

វ៉េណេស៊ុយអេឡា ​គ្រោង​កាត់​ទោស​ក្រុម​សមាជិក​សភា​ ​ដែល​គាំទ្រ​ការ​បះបោរ​បរាជ័យ​

ក្រុង​កា​រ៉ា​កាសៈ ​តុលាការ​កំពូល​បាន​សម្រេច​កាល​ពី​ថ្ងៃ​អង្គារ​ថា​ វ៉េ ណេស៊ុយអេឡា​នឹង​កាត់​ទោស​សមាជិក ​៧ ​រូប ​ដែល​បាន​គាំទ្រ​ការ​បះបោរ​បរាជ័យ​កាល​ពី​សប្តាហ៍​មុន​​ដែល​ត្រូវ​បាន​រៀបចំ​ដោយ​មេ​ដឹកនាំ​ប្រឆាំង​លោក Juan Guaido ខណៈ​ក្រុង​វ៉ាស៊ីនតោន ​បាន​ដក​ទណ្ឌ​កម្ម​ប្រឆាំង​នឹង​ប្រមុខ​ចារកម្ម​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​តំណែង​នៅ​ក្នុង​ក្រុង​ការ៉ាកាស​ពី​បទ​គាំទ្រ​ការ​បះបោរ​នោះ​។

តុលាការ​ដែល​បាន​ប្រកាស​សេចក្តី​សម្រេច​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍ ​មួយ​បាន​ឲ្យ​ដឹង​ថា​ ខ្លួន​បាន​ស្នើ​ឲ្យ​លោក​អគ្គ​មេធាវី ​Tarek William Saab ​ធ្វើ​ការ​ស៊ើប​អង្កេត​ទៅ​លើ​ក្រុម​អនុ​ប្រធាន​បក្ស​ប្រឆាំង​ពី​បទ​អំពើ​ក្បត់​ជាតិ ​និង​សម​គំនិត​។

ក្រោយ​ពី​ប្រកាស​ភ្លាមៗ​នោះ ​សភា​រដ្ឋ​ធម្មនុញ្ញ​ដែល​ដើរ​តួនាទី​ជា​សភា​ប្រថាប់​ត្រា​របស់​របប​មួយ​នេះ ​បាន​ដក​អភ័យ​ឯកសិទ្ធិ​សភា​ពី​សមាជិក​ ៧ ​រូប​។

ប្រធាន​សភា​រដ្ឋ​ធម្មនុញ្ញ​លោក​ Diosdado Cabello ជា​ឥស្សរជន​មាន​ឥទ្ធិពល​ទី​២ ​របស់​របប​នេះ​បន្ទាប់​ពី​លោក​ប្រធានាធិបតី ​នីកូឡាស​ ម៉ាឌូរ៉ូ ​បាន​ថ្លែង​ថា​៖ ​«អ្វី​កំពុង​កើត​ឡើង​ គឺ​ការ​កាត់​ទោស»។ ​

លោក Cabello ​បាន​បន្ថែម​ថា​សមាជិក ​៣ ​រូប ​ផ្សេង​ទៀត ​ដែល​មិន​ស្គាល់​ឈ្មោះ​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​ និង​ត្រូវ​ឆ្លង​កាត់​ដំណើរការ​ដូច​គ្នា​។ ​

បញ្ជី​នោះ​មាន​ឈ្មោះ ​លោក​ Henry Ramos Allup ​អតីត​ប្រធាន​សភា​គ្រប់គ្រង​ដោយ​បក្ស​ប្រឆាំង។

លោក​ Guaido​ ដែល​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ ជា​ប្រធានាធិបតី​បណ្តោះ​អាសន្ន​របស់​វ៉េណេស៊ុយអេឡា​ដោយ​ប្រទេស​ជាង ​៥០​ បាន​ទាត់​ចោល​សេចក្តី​សម្រេច​នេះ​។ ​

លោក​បាន​ថ្លែង​ថា​ ការ​ឆ្លើយ​តប​របស់​រដ្ឋាភិបាល​ គឺ​ត្រូវ​កាត់​ទោស​ដោយសារ​ពួក​គេ​លែង​គ្រប់គ្រង​ទៀត​ហើយ ដោយសារ​ពួក​គេ​លែង​មាន​បញ្ជា​ត​ទៅ​ហើយ​។​

លោក​មេ​ដឹកនាំ​​គណបក្ស​ប្រឆាំង​ Guaido បាន​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​សភា​គ្រប់គ្រង​ដោយ​គណបក្ស​ប្រឆាំង​ដែល​ក្រុម​អ្នក​កាសែត​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ដោយ​មាន​បញ្ជា​ពី​យោធា​ថា​ សភា​បាន​ផ្តល់​សេចក្តី​សម្រេច​ថា ​របប​នេះ​មិន​អាច​ ហើយ​នឹង​មិន​អាច​កាត់​ទោស​សមាជិក​ទាំង​អស់​បាន​ទេ៕ AFP/PSA

អត្ថបទគួរចាប់អារម្មណ៍

  • អាមេរិក​ផ្តល់​ជំនួយ ​៤២ ​ម៉ឺន​ដុល្លារ​ទៀត ​ដើម្បី​ស្រាវជ្រាវ​សំណល់​គ្រាប់​បែក​ចង្កោម

    ភ្នំពេញៈ រដ្ឋាភិបាល​អាមេរិក​បាន​សម្រេច​ផ្ដល់​ជំនួយ​ជាង​ ៤២​ ម៉ឺន​ដុល្លារ​បន្ថែម​ទៀត ដល់​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា ហៅ​កាត់​ថា CMAC ដើម្បី​ស្រាវជ្រាវ​​សំណល់​គ្រាប់​បែក​ចង្កោម​ដែល​

  • ប្រាក់ចំណេញ​សុទ្ធ Qantas ធ្លាក់ ៦,៥ ​ភាគរយ

    ក្រុងស៊ីដនីៈ ក្រុមហ៊ុន​អាកាសចរណ៍ Qantas Airways កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ចេញ​ផ្សាយ​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​សុទ្ធ​ប្រចាំ​ឆ្នាំ ៦,៥ ភាគរយ ដោយសារ​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​ក្នុង​គ្រា​ដែល​ប្រេង​ឆៅ​មាន​តម្លៃ​កាន់តែ​ខ្ពស់ និង​ការធ្លាក់​ថ្លៃ​ប្រាក់​ដុល្លារ​អូស្ត្រាលី​កាន់តែ​ខ្លាំង​។

  • តោខៀវ​ឲ្យ Roma ខ្ចី​ជើង​ខ្សែការពារ Zappacosta

    ក្រុងមីឡានៈ ក្លិប Roma បានប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា ខ្សែការពារ Davide Zappacosta នៅ​ក្លិប Chelsea បាន​ចូលរួម​ក្លិប Roma ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ៦ ​ខែ ប៉ុន្តែ​អាច​បន្ត​រហូតដល់​ចុងរដូវកាល​នេះ​ក៏បាន​ដែរ​។ ​

  • កូរ៉េ​ខាងជើង​មិន​ចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ទេ បើសិន​ US ​នៅតែ​បន្ត​វិធានការ​យោធា​បង្ក​អារិភាព​នោះ

    ក្រុងសេអ៊ូលៈ កូរ៉េ​ខាងជើង​បាន​ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ខ្លួន​ «​មិន​ចាប់អារម្មណ៍​» ​នៅក្នុង​ការចរចា​នោះទេ លុះណា​តែ​ក្រុង​វ៉ាស៊ីនតោន​ឈប់​ «​វិធានការ​យោធា​បង្ក​អរិភាព​កាន់តែ​ខ្លាំង​ឡើង​ជាមួយ​ខ្លួន​នោះ​» ខណៈ​ប្រេសិត​ពិសេស​ជាន់ខ្ពស់​អាមេរិក​ម្នាក់​បាន​ទស្សនកិច្ច​ទៅកាន់​ក្រុង​សេអ៊ូល​ដោយ​ផ្តោត​ទៅ​លើ​ការធ្វើឲ្យ​កិច្ចចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ជាមួយ​ក្រុង​ព្យុងយ៉ាង ដំណើរការ​ឡើងវិញ​។