The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - វ៉េណេស៊ុយអេឡា ​ចាប់​ផ្តើម​ធ្វើ​សមយុទ្ធ​នៅ​តាម​ព្រំដែន​កូឡុំប៊ី​

វ៉េណេស៊ុយអេឡា ​ចាប់​ផ្តើម​ធ្វើ​សមយុទ្ធ​នៅ​តាម​ព្រំដែន​កូឡុំប៊ី​

Content image - Phnom Penh Post
ក្រុម​សមាជិក​​នៃ​​​កង​ការពារ​ជាតិ​ចូល​រួម​ធ្វើ​សមយុទ្ធ​មួយ​នៅ​ព្រលានយន្តហោះ​ Garcia Hevia នៅក្រុងឡាហ្វ្រែរ។

វ៉េណេស៊ុយអេឡា ​ចាប់​ផ្តើម​ធ្វើ​សមយុទ្ធ​នៅ​តាម​ព្រំដែន​កូឡុំប៊ី​

ក្រុង​ឡាហ្វ្រែរ៖​ ក្រុម​ប្រមុខ​នៃ​កងកម្លាំង​ប្រដាប់​អាវុធ​​វ៉េណេស៊ុយអេឡា​បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ពួក​គេ​ បាន​ចាប់​ផ្តើម​កេណ្ឌ​ទាហាន​ចំនួន ​១៥ ​ម៊ឺន​នាក់ ​ដើម្បី​ធ្វើ​សមយុទ្ធ​យោធា​នៅ​ព្រំដែន​ប្រទេស ​កូឡុំប៊ី​ នៅ​ចំ​ពេល​មាន​ភាព​តានតឹង​កើត​ឡើង​វិញ​រវាង​ក្រុង​បូហ្គោតា​ និង​ក្រុង​ការ៉ាកាស​។​

ប្រធានាធិបតី ​លោក ​នីកូឡាស​ ម៉ាឌូរ៉ូ​ បាន​បញ្ជា​ឲ្យ​កងទ័ព​​របស់​លោក​ធ្វើ​ការ​​ដាក់​ពង្រាយ​នៅ​តាម​បណ្តោយ​ព្រំដែន​ប្រវែង ​២ ២០០ ​គីឡូម៉ែត្រ​ ក្រោយ​ពី​ចោទ​ប្រកាន់​កូឡុំប៊ី​ពី​បទ​រៀបំ​ផែនការ​ ​ដើម្បី​បង្ក​ឲ្យ​មាន​ជម្លោះ​យោធា​មួយ​រវាង​​ប្រទេស​ទាំង ​២​។​

មាន​ទាំង​រថក្រោះ​ រថយន្ត​ដឹក​មីស៊ីល​ជា​ច្រើន​គ្រឿង​ និង​ទាហាន​​រាប់​សិប​នាក់ ​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ម្តុំ​ព្រលាន​យន្តហោះ​ឡាហ្វ្រែរ នៅ​រដ្ឋ​តាជីរ៉ា​ភាគ​ខាង​លិច​កាល​ពី​ថ្ងៃ​អង្គារ​។​

ឧត្តម​នាវី​ឯក​ លោក​ Remigio​ Ceballos ​ជា​ប្រមុខ​នៃ​ទីបញ្ជាការ​យុទ្ធសាស្ត្រ​របស់​​វ៉េណេស៊ុយអេឡា​ បាន​ថ្លែង​ប្រាប់​ក្រុម​កងកម្លាំង​ទាំង​អស់​នៅ​ផ្លូវ​ព្រលាន​យន្តហោះ​ថា ​ពួក​គេ​ជា​ផ្នែក​នៃ ​«​កងកម្លាំង​រក្សា​សន្តិភាព​»​ ប៉ុន្តែ​រឿង​មួយ​ដែល​យើង​មិន​ត្រូវ​គេច​ពី​កាតព្វកិច្ច​ក្នុង​ការ​ប្រយុទ្ធ​ជា​ដាច់​ខាត​ ប្រសិន​បើ​ចាំ​បាច់​។​

Content image - Phnom Penh Post
កង​កម្លាំង​​យោធា​ការ​ពារជាតិ​វ៉េណេស៊ុយ​អេឡា​ចូលរួម​ធ្វើ​សមយុទ្ធ​ នៅរដ្ឋ​ Tachira កាលពី​ថ្ងៃទី​ ១០ ខែ កញ្ញា។​ AFP

លោក ​Ceballos ​បាន​ថ្លែង​ថា៖ «​យើង​គោរព​កងកម្លាំង​ប្រដាប់​អាវុធ​ទាំង​អស់​នៅ​លើ​ពិភព​លោក​ ប៉ុន្តែ​យើង​មិន​ខ្លាច​អ្នក​ណា​ម្នាក់​នោះ​ទេ​»​។​

លោក​ប្រធានាធិបតី​វ៉េណេស៊ុយអេឡា ​លោក​ នីកូឡាស ម៉ាឌូរ៉ូ​ កាល​ពី​សប្តាហ៍​មុន ​បាន​ចោទ​ប្រកាន់​ប្រទេស ​កូឡុំប៊ី​ ​ពី​បទ​ធ្វើ​ការ​បដិសេធ​​របស់​ក្រុម​មេ​ដឹកនាំ ​(FARC) ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​មួយ​ ដើម្បី​ព្យាយាម​បង្ក​ជម្លោះ​យោធា​ ហើយ​បាន​ថ្លែង​ថា​ លោក​កំពុង​ដាក់​ពង្រាយ​កងកម្លាំង​របស់​លោក​ឲ្យ​​ប្រុង​​ជើង​ការ​ក្នុង​កម្រិត​ខ្ពស់​។​

ប្រធានាធិបតី​ស្តាំ​និយម​របស់​ប្រទេស ​កូឡុំប៊ី​ គឺ​លោក​ Ivan-Duque ​បាន​ចោទ​ប្រកាន់​លោក​ នីកូឡាស​ ម៉ាឌូរ៉ូ​ ពី​បទ​ផ្តល់​ទី​ជម្រក​ឲ្យ​ក្រុម​ប្រឆាំង​ FARC រស់នៅ​ក្នុង​ទឹក​ដី​របស់​លោក​។​

Content image - Phnom Penh Post
លោក ​​ម៉ាឌូរ៉ូ​ (កណ្តាល) ថ្លែងនៅក្នុង​​​​​​កម្ម​វិធី​ទូរ​ទស្សន៍មួយ​នៅក្នុង​ក្រុង​កា​រ៉ា​កាស​កាលពីថ្ងៃទី​ ១០ ខែ កញ្ញា​។ AFP

កាល​ពី​ថ្ងៃ​អង្គារ​ អនុ​ប្រធានាធិបតី​លោកស្រី​ ​Marta ​Lucia-Ramirez​ បាន​អំពាវនាវ​ឲ្យ​ប្រជាជន​កូឡុំប៊ី​នៅ​ទូទាំង​ប្រទេស​ត្រូវ​រក្សា ​«​ភាព​ស្ងៀមស្ងាត់»​ ហើយ​លោក​បាន​ថ្លែង​ថា ​ក្រុង​បូ​ហ្គោតា​ នឹង​មិន​ឆ្លើយ​តប​ចំពោះ​ ​«​ការ​បង្ក​ហេតុ​នានា​» ​របស់​ប្រទេស ​វ៉េណេស៊ុយអេឡា ​នោះ​ទេ​។​

ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​លោកស្រី​បាន​ថ្លែង​ថា​ យោធា​ត្រូវ​បាន​ត្រៀម​លក្ខណៈ​ប្រុង​ជើង​ការ​រួច​ជា​ស្រេច​ ដើម្បី​ប្រយុទ្ធ​ការពារ​ទឹក​ដី​»​។​

លោកស្រី​ Ramirez ​បាន​ថ្លែង​ថា៖ ​«​យើង​សូម​អំពាវនាវ​ដល់​ប្រជាជន​កូឡុំប៊ី​ទាំង​អស់ ​ត្រូវ​រក្សា​ភាព​ស្ងៀមស្ងាត់​ដោយ​ត្រូវ​ដឹង​ថា​ យើង​បាន​រៀបចំ​សម្ភារ​យោធា​ និង​កងកម្លាំង​សាធារណៈ​ដែល​មាន​សមត្ថភាព​គ្រប់គ្រាន់ ​ដើម្បី​ត្រៀម​ប្រយុទ្ធ​រួច​អស់​ហើយ​»។​

«​យើង​មិន​ត្រូវ​មាន​ប្រតិកម្ម​ចំពោះ​ការ​គំរាម​កំហែង​ពី​​ប្រទេស វ៉េណេស៊ុយអេឡា ​​នេះ​ជា​ដាច់​ខាត​ ពី​ព្រោះ​យើង​បាន​​គិត​ថា​​វា​គឺ​ជា​រឿង​ឆោត​ល្ងង់​យ៉ាង​ពិត​ប្រាកដ​»​៕ AFP/SK

អត្ថបទគួរចាប់អារម្មណ៍