ក្រុងឌូបៃ៖ ​អង្គការ​លើកលែង​ទោស​អន្តរជាតិ ​(Amnesty International) បាន​ព្រមាន​នៅ​ក្នុង​របាយការណ៍​មួយ​ កាល​ពី​ថ្ងៃ​អង្គារ​ថា ​សង្គ្រាម​ដែល​បាន​បំផ្លិច​បំផ្លាញ​ប្រទេស ​យេម៉ែន ​នោះ​ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ប្រជាជន ​៤,៥ លាន​នាក់ ដែល​រស់នៅ​ជាមួយ​នឹងពិការភាព​​។

ក្រុម​សិទ្ធិ​មនុស្ស​មាន​មូលដ្ឋាន​នៅ​ក្រុង​ឡុងដ៍ ​បាន​អំពាវនាវ​ដល់​ក្រុម​ម្ចាស់​ជំនួយ​ ក្រុម​អ្នក​ផ្តល់​ជំនួយ​ និង​បណ្តា​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ឲ្យ​ចាត់​វិធានការ ​ដើម្បី​ជួយ​ប្រជាជន​ដែល​ពិការ​នៅ​ក្នុង​មជ្ឈមណ្ឌល​ជន​ភៀស​ខ្លួន​។

លោក​ Rawya Rageh ​ទីប្រឹក្សា​ជាន់​ខ្ពស់​ផ្នែក​វិបត្តិ​នៅ​អង្គការ​លើក​លែង​ទោស​អន្តរជាតិ​បាន​ថ្លែង​ថា៖ «​សង្គ្រាម​នៅ​​យេម៉ែន ​ត្រូវ​បាន​ពិពណ៌នា​ថា​ មាន​ការ​វាយ​ប្រហារ​គ្រាប់​បែក​ខុស​ច្បាប់ ​ជម្លៀស​ប្រជាជន ​និង​ខ្វះខាត​សេវា​មូលដ្ឋាន​ផ្សេងៗ​ដោយ​បណ្តាល​ឲ្យ​ប្រជាជន​ប្រឹងប្រែង​តស៊ូ​ដើម្បី​រស់»។ ​

ការ​ឆ្លើយ​តប​តាម​លក្ខណៈ​មនុស្ស​ធម៌​ត្រូវ​ពង្រីក​កាន់​តែ​ធំ​ឡើង ​ប៉ុន្តែ​ប្រជាជន​ដែល​ពិការ​ ដែល​ស្ថិត​នៅ​ក្នុង​ចំណោម​មនុស្ស​ភាគ​ច្រើន​ដែល​ប្រឈម​នឹង​គ្រោះ​ថ្នាក់​នៅ​ក្នុង​ជម្លោះ​ប្រដាប់​អាវុធ ​មិន​គួរ​ប្រឈម​នឹង​ឧបសគ្គ​ធំៗ​ជាង​នេះ ​ដើម្បី​ទទួល​បាន​ជំនួយ​សំខាន់ៗ​នោះ​ទេ​។ ​ ​​​

ជម្លោះ​រវាង​កងកម្លាំង​រដ្ឋាភិបាល​គាំទ្រ​ដោយ​អារ៉ាប៊ី ​សាអ៊ូឌីត ​និង​ក្រុម​ឧទ្ទាម​ហូធី​គាំទ្រ​ដោយ​អ៊ីរ៉ង់ ​​​​បាន​អូស​បន្លាយ​ចាប់​តាំង​ពី​ឆ្នាំ ​២០១៥​ ​ដោយ​បាន​បង្ក​ឲ្យ​មាន​អ្វី​ដែល​អង្គការ​សហប្រជាជាតិ​ចាត់​ទុក​ថា ​ជា​​​វិបត្តិ​មនុស្ស​អាក្រក់​បំផុត​នៅ​ក្នុង​ពិភព​លោក​។

អង្គការ​លើកលែង​ទោស​នោះ​បាន​រាយការណ៍​ថា ​មនុស្ស​ជា​ច្រើន​ដែល​ពិការ​ដែល​ត្រូវ​បាន​បង្ខំ​ឲ្យ​ភៀស​ខ្លួន​ចេញ​ពី​អំពើ​ហិង្សា​ត្រូវ​តែ​ប្រើ​ឈើ​ច្រត់ ​ឬ​រទេះ​រុញ​នៅ​ក្នុង​សង្គ្រាម​វឹកវរ​នោះ​។

របាយការណ៍​នោះ​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ករណី​អាក្រក់ៗ​បំផុត​នោះ ប្រជាជន​ពិការ​ដែល​ចាក​ចេញ​ពី​ក្រុម​គ្រួសារ ​ក្រោយ​ពី​បែក​គ្នា ​ខណៈ​ដែល​កំពុង​ភៀស​ខ្លួន​ចេញ​ពី​ផ្ទះ​សំបែង​របស់​ពួក​គេ​នោះ។​

ដោយ​ត្រូវ​បាន​បោះ​ពុម្ព​ផ្សាយ​នៅ​ថ្ងៃ​ប្រារព្ធ​ទិវា​ជន​ពិការ​អន្តរជាតិ​ របាយការណ៍​នោះ​ បាន​បង្ហាញ​ឲ្យ​ឃើញ​​ស្ត្រី​ ៥២ ​នាក់​ បុរស​ និង​ក្មេងៗ​ដែល​ពិការ​​ធ្ងន់ធ្ងរ​​៕ AFP/PSA