បុរីវ៉ាទីកង់ៈ សម្តេចប៉ាបហ្រ្វង់ស៊ីស បានប្រមូលផ្តុំក្រុមសង្ឃនាយកមកពីជុំវិញពិភពលោកធ្វើដំណើរទៅបុរីវ៉ាទីកង់នៅសប្តាហ៍នេះ ដើម្បីចូលរួមជំនួបដែលទន្ទឹងរង់ចាំយ៉ាងអន្ទះសាជុំវិញការដោះស្រាយរលកនៃរឿងអាស្រូវរំលោភផ្លូវភេទលើកុមារដែលកំពុងធ្វើឲ្យប៉ះពាល់ដល់វិហារកាតូលិកនៅពេលបច្ចុប្បន្ននេះ។
ការប្រជុំរបស់ប្រមុខសង្ឃនាយកប្រហែល ១០០ អង្គ មកពីទូទាំងពិភពលោក នឹងធ្វើដំណើរទៅប្រជុំ ចាប់ពីថ្ងៃព្រហស្បតិ៍ រហូតដល់ថ្ងៃអាទិត្យ ដោយមានក្រុមជនរងគ្រោះដែលទាមទារឲ្យមានផែនការសកម្មភាពច្បាស់លាស់មួយ ស្តីអំពីការរួមភេទជាមួយកុមារនោះ ត្រូវតែលើកយកមកពិភាក្សាឲ្យបានហ្មត់ចត់។
សម្តេច ប៉ាបហ្រ្វង់ស៊ីស ដែលបានស្នើឲ្យក្រុមសង្ឃនាយកទាំងអស់ មានមតិយោបល់ថ្លែងទៅកាន់ក្រុមជនរងគ្រោះដោយសារការរំលោភផ្លូវភេទ នៅក្នុងប្រទេសរបស់ពួកគេ រៀងៗខ្លួន មុនពេលសន្និបាតនៅក្រុងរ៉ូម ខិតខំប្រឹងប្រែងដោះស្រាយដើម្បីស្វែងរកយុត្តិធម៌ជូនក្រុមជនរងគ្រោះដែលបានរង់ចាំយូរហើយនោះ។
គោលបំណងរបស់សន្និបាតនោះ ត្រូវផ្តល់ឱកាសមួយ ដើម្បីបង្កើនការយល់ដឹងអំពី ការរំលោភផ្លូវភេទទៅលើអនីតិជននៅតាមព្រះវិហារនៅក្នុងនោះ មាននៅអា្រហ្វិក អាស៊ី និងតំបន់មជ្ឈិមបូព៌ាដែលកំពុងត្រូវបានបដិសេធនូវអ្វីដែលពួកគេហៅថា «បញ្ហារបស់លោកខាងលិចនោះ»។
នៅក្នុងផ្នែកជាច្រើនរបស់ពិភពលោក ពួកគេកំពុងពិភាក្សាអំពីអំពើហិង្សា បានកើតឡើង ជាពិសេសការរំលោភផ្លូវភេទលើកុមារ៕ AFP/SK