The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - សភា​វ៉េណេស៊ុយអេឡា​​​​ ប្រឹងប្រែង​​បញ្ចុះ​បញ្ចូល​យោធា​ មិន​ឲ្យ​ទទួល​​ស្គាល់​ ម៉ាឌូរ៉ូ​

សភា​វ៉េណេស៊ុយអេឡា​​​​ ប្រឹងប្រែង​​បញ្ចុះ​បញ្ចូល​យោធា​ មិន​ឲ្យ​ទទួល​​ស្គាល់​ ម៉ាឌូរ៉ូ​

Content image - Phnom Penh Post
​ប្រធាន​​សភាបក្សប្រឆាំងលោក Juan Guaido (កណ្តាល​) ធ្វើ​ជាអធិបតី​កិច្ចប្រជុំ​ដើម្បី​​ប្រកាសថាអាណត្តិទី​ ២​ របស់លោក​ ម៉ាឌូរ៉ូ មិនស្របច្បាប់។ AFP

សភា​វ៉េណេស៊ុយអេឡា​​​​ ប្រឹងប្រែង​​បញ្ចុះ​បញ្ចូល​យោធា​ មិន​ឲ្យ​ទទួល​​ស្គាល់​ ម៉ាឌូរ៉ូ​

ក្រុងការ៉ាកាសៈ​ សភា​គ្រប់គ្រង​ដោយ​បក្ស​ប្រឆាំង​ និង​គ្មាន​អំណាច​របស់​ប្រទេស​ វ៉េណេស៊ុយ​អេឡា ​បាន​បង្កើន​ការ​តតាំង​ជា​មួយ​លោក​​ប្រធានាធិបតី​​ នីកូឡាស​ ម៉ាឌូ​រ៉ូ​ ​កាល​ពី​ថ្ងៃ​អង្គារ ​ដោយ​ផ្តល់​ការ​លើក​លែង​ទោស​ចំពោះ​នរណា​ម្នាក់​​ចេញ​ពី​យោធា ដែល​បាន​ចូល​រួម​ជា​មួយ​ខ្លួន​នៅ​ក្នុង​ការ​មិន​ទទួល​ស្គាល់​មេ​ដឹក​នាំ​អ្នក​សង្គម​និយម​រូប​នេះ​។

សភា​នោះ​បាន​​ឲ្យ​ដឹង​ថា​៖ «​ការ​លើកលែង​ទោស​នេះ​»​ នឹង​ត្រូវ​បាន​ផ្តល់​ឲ្យ​​ក្រុម​មន្ត្រី​រដ្ឋាភិបាល​ស៊ីវិល​ ដែល​បាន​សហការ​ «​នៅ​ក្នុង​ការ​រៀបចំ​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​​នោះ​​»។

លោក​ប្រធាន​សភា​ Juan Guaido​ ដែល​កាល​ពី​សប្តាហ៍​មុន ​បាន​ចាត់​ទុក​​លោក​ ម៉ាឌូរ៉ូ ថា​ជា​ «​អ្នក​ដណ្តើម​អំណាច​ដោយ​ខុស​ច្បាប់​» បាន​ថ្លែង​ថា​ «​​យើង​កំពុង​​និយាយ​​ទៅ​កាន់​ក្រុម​មន្ត្រី​យោធា​ថ្នាក់​កណ្តាល​និង​​ថ្នាក់​​ទាប ​ដើម្បី​ចៀស​ចេញ​ឲ្យ​ផុត​ពី​ការ​ភ័យ​ខ្លាច​នោះ​»។

ជម្លោះ​រវាង​សភា ​​និង​លោក​ ម៉ាឌូរ៉ូ​ កាន់​តែ​​តឹងតែង​​ខ្លាំង​ឡើង​ៗ ចាប់​តាំង​ពី​មេ​ដឹកនាំ​សង្គម​និយម​រូប​នេះ​បាន​ស្បថ​ចូល​កាន់​មុខ​តំណែង​កាល​ពី​សប្តាហ៍​មុន​សម្រាប់​អាណត្តិ​ទី​ ២ ​នៅ​ក្នុង​ប្រទេស​ដែល​ញាំញី​​ដោយ​​វិបត្តិ​នេះ​ ក្រោយ​ពី​លោកបាន​ឈ្នះ​ឆ្នោត​​កាល​ពី​ខែ​ឧសភា ​ឆ្នាំ ២០១៨​ ដែល​ត្រូវ​​ពហិការ​ដោយ​គណ​បក្ស​ប្រឆាំង​ និង​មិន​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​អាមេរិក​ សហភាព​អឺរ៉ុប​ និង​អង្គការ​​នៃ​រដ្ឋ​អាមេរិក​ថា​​ មាន​ការ​លួច​បន្លំ​។

លោក​ Juan Guaido ​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​​មួយ​រយៈ​ខ្លី​​កាល​ពី​ថ្ងៃ​​អាទិត្យ​ដោយ​ភ្នាក់ងារ​ចារកម្ម ប៉ុន្តែ​លោក​​ប្រធានាធិបតី នីកូឡា​ស ម៉ាឌូ​រ៉ូ ​បាន​អះ​អាង​កាល​ពី​ថ្ងៃ​ចន្ទ​ថា ​ឧប្បត្តិ​ហេតុ​នោះ ​​ត្រូវ​បាន​បង្ក​ឡើង​ដោយ​គណបក្ស​ប្រឆាំង​​រួម​ជា​មួយ​មន្ត្រី​ទុច្ចរិត​មួយ​ចំនួន​ ដែល​លោក​បាន​និយាយ​ថា​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ការងារ​ហើយ​នោះ៕ AFP/SK

អត្ថបទគួរចាប់អារម្មណ៍

  • អាមេរិក​ផ្តល់​ជំនួយ ​៤២ ​ម៉ឺន​ដុល្លារ​ទៀត ​ដើម្បី​ស្រាវជ្រាវ​សំណល់​គ្រាប់​បែក​ចង្កោម

    ភ្នំពេញៈ រដ្ឋាភិបាល​អាមេរិក​បាន​សម្រេច​ផ្ដល់​ជំនួយ​ជាង​ ៤២​ ម៉ឺន​ដុល្លារ​បន្ថែម​ទៀត ដល់​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា ហៅ​កាត់​ថា CMAC ដើម្បី​ស្រាវជ្រាវ​​សំណល់​គ្រាប់​បែក​ចង្កោម​ដែល​

  • ប្រាក់ចំណេញ​សុទ្ធ Qantas ធ្លាក់ ៦,៥ ​ភាគរយ

    ក្រុងស៊ីដនីៈ ក្រុមហ៊ុន​អាកាសចរណ៍ Qantas Airways កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ចេញ​ផ្សាយ​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​សុទ្ធ​ប្រចាំ​ឆ្នាំ ៦,៥ ភាគរយ ដោយសារ​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​ក្នុង​គ្រា​ដែល​ប្រេង​ឆៅ​មាន​តម្លៃ​កាន់តែ​ខ្ពស់ និង​ការធ្លាក់​ថ្លៃ​ប្រាក់​ដុល្លារ​អូស្ត្រាលី​កាន់តែ​ខ្លាំង​។

  • តោខៀវ​ឲ្យ Roma ខ្ចី​ជើង​ខ្សែការពារ Zappacosta

    ក្រុងមីឡានៈ ក្លិប Roma បានប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា ខ្សែការពារ Davide Zappacosta នៅ​ក្លិប Chelsea បាន​ចូលរួម​ក្លិប Roma ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ៦ ​ខែ ប៉ុន្តែ​អាច​បន្ត​រហូតដល់​ចុងរដូវកាល​នេះ​ក៏បាន​ដែរ​។ ​

  • កូរ៉េ​ខាងជើង​មិន​ចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ទេ បើសិន​ US ​នៅតែ​បន្ត​វិធានការ​យោធា​បង្ក​អារិភាព​នោះ

    ក្រុងសេអ៊ូលៈ កូរ៉េ​ខាងជើង​បាន​ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ខ្លួន​ «​មិន​ចាប់អារម្មណ៍​» ​នៅក្នុង​ការចរចា​នោះទេ លុះណា​តែ​ក្រុង​វ៉ាស៊ីនតោន​ឈប់​ «​វិធានការ​យោធា​បង្ក​អរិភាព​កាន់តែ​ខ្លាំង​ឡើង​ជាមួយ​ខ្លួន​នោះ​» ខណៈ​ប្រេសិត​ពិសេស​ជាន់ខ្ពស់​អាមេរិក​ម្នាក់​បាន​ទស្សនកិច្ច​ទៅកាន់​ក្រុង​សេអ៊ូល​ដោយ​ផ្តោត​ទៅ​លើ​ការធ្វើឲ្យ​កិច្ចចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ជាមួយ​ក្រុង​ព្យុងយ៉ាង ដំណើរការ​ឡើងវិញ​។