ក្រុង​បាងកក៖​ ឧបនាយក​រដ្ឋមន្ត្រី​លោក វិស្សណុ​ គ្រៀណាម​​ ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ថា​ គណៈកម្មាធិ​ការ​សភា​ជាតិ ​មាន​សិទ្ធិ​តាមដាន​​​ករណី​ប៉ុនប៉ង​​​អត្តឃាត​នៅ​ក្នុង​បន្ទប់​តុលាការ​ដោយ​លោក ​ហ្គា​ណា​​គូន​ ភៀន​ចាន់​ណា ខ្លួន​ឯង ​ប៉ុន្តែ​ពួក​គេ​ត្រូវ​តែ​បង្ហាញ​ឲ្យ​បាន​ច្បាស់​អំពី​ការ​សម្រេច​ចិត្ត​លើ​ករណី​របស់​លោក​​។​

ការ​ព្រមាន​របស់​លោក​ បាន​កើត​ឡើង ​ក្រោយ​ពី​គណៈកម្មាធិការ​សភា​ជាតិ​ទទួល​បន្ទុក​កិច្ច​ការ​ច្បាប់​ យុត្តិធម៌ ​និង​សិទ្ធិ​មនុស្ស ​រៀបចំ​បើក​ការ​​ស៊ើប​អង្កេត​លើ​​​​ករណី​បាញ់​សម្លាប់​ខ្លួន​ឯង​ និង​ត្រួត​ពិនិត្យ​ការ​អះអាង​របស់​ចៅក្រម​​អំពី​ការ​ជ្រៀត​ជ្រែក​នៅ​ក្នុង​សំណុំ​រឿង​ ដែល​​លោក​កំពុង​ធ្វើ​ការ​សម្រេច​នោះ។​

លោក វិស្សណុ ​បាន​ថ្លែង​ថា ​គណៈកម្មាធិការ​ដែល​ត្រូវ​បាន​ធ្វើ​ជា​ប្រធាន​ដោយ​អគ្គលេខាធិការ​របស់​បក្ស​អនាគត​ឆ្ពោះ​ទៅ​មុខ ​(FFP) គឺ​លោក​ ភី​យ៉ា​ប៊ុត្រ-ស៊េង​កា​ណុក​គុល​ និង​សមាជិក​ផ្សេង​ទៀត​ អាច​បើក​ស៊ើប​អង្កេត​​ករណី​​នោះ ​ប៉ុន្តែ​មិន​បិទ​បាំង​សាល​ក្រម​បាន​ទេ​។​

លោក​ ហ្គាណាគូន​ ​បាន​បាញ់​សម្លាប់​ខ្លួន​ឯង​ ក្រោយ​ពី​​ការ​ដោះ​លែង​ចុង​ចោទ ​៥ ​រូប​ ក្នុង​ករណី​បាញ់​សម្លាប់​មនុស្ស ​៥ ​នាក់​ស្លាប់ នៅ​ស្រុក​បានណាង​សា​តា​ ​នៃ​ខេត្ត​យ៉ាឡា ​ក្នុង​ឆ្នាំ ២០១៨​៕ BKP/SK