សមាជិកព្រឹទ្ធសភាប្រជាធិបតេយ្យសហរដ្ឋអាមេរិក Tammy Duckworth កាលពីថ្ងៃអាទិត្យ បានឱ្យដឹងថា ករណីបាញ់សម្លាប់មនុស្ស ៨ នាក់ ក្នុងនោះមានស្ត្រីអាស៊ី ៦ នាក់ នៅរដ្ឋអាត្លង់តា គឺជាករណីរើសអើងជាតិសាសន៍។
ដោយឡែកការវាយតម្លៃដំបូងរបស់នាយក FBI លោក Chris Wray បានបង្ហាញថា មិនមែនជាបទឧក្រិដ្ឋស្អប់ជាតិសាសន៍នោះទេ។ ទោះយ៉ាងណាមិញ ប៉ូលិសនៅរដ្ឋអាត្លង់តាកំពុងតែធ្វើការស៊ើបអង្កេតអំពីហេតុផលដែលបណ្ដាលឱ្យមានការបាញ់សម្លាប់ជនរងគ្រោះទាំង ៨ នាក់នេះនៅឡើយ៕