ក្រុង​ប៉េ​កាំងៈ ​សមា​ជិក​សភា​កំពូល​របស់​ចិន​ គឺ​លោក​ លី ហ្សាន​ស្ស៊ូ​ បាន​បើក​កិច្ចពិ​ភាក្សា​តាម​វី​ដេអូ​ខុន​ហ្វើ​រិន ​នៅ​ក្នុង​ទី​ក្រុង​ប៉េកាំង​ជា​មួយ​សមភាគី​ឡាវ​របស់​លោក​ គឺ​លោក​ស្រី​ ផានី​ យ៉ា​ធូ​ធូ ​កាលពីថ្ងៃ​ចន្ទ​។​

​សមាជិក​សភាលោក​ លី ហ្សាន​ស្ស៊ូ​ ជា​ប្រធាន​គណៈកម្មាធិ​ការ​អចិន្រ្តៃយ៍សភា​ប្រជាមានិត​ចិន ​(NPC)​ បាន​ថ្លែង​ថា ​ប្រទេស​ចិន​ និង​ឡាវ​ បាន​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូ​វីដ​ ១៩​ ដែល​បាន​បង្ហាញ​អំពី​មិត្ត​ភាព​យ៉ាង​ជ្រាវ​ជ្រៅ​ រវាង​ប្រជា​ជន​និង​ប្រទេស​ទាំង ២​។​

​លោក​ លី​ ហ្សាន​ស្ស៊ូ​ បាន​បញ្ជាក់​ថា ​ឆ្នាំ​ ២០២១ ​ខាង​មុខនេះ​ ប្រទេស​ចិន​ នឹង​ប្រារព្ធ​ខួប​លើក​ទី​៦០​ នៃ​ការ​បង្កើត​ចំណង​ទំនាក់​ទំនង​ការ​ទូត​ចិន-​ឡាវ​ និង​ឆ្នាំ​មិត្ត​ភាព​ប្រទេសចិន-​ឡាវ​ ​ដោយ​បាន​ឆក់​យក​ឳកាសដ៏​​សំខាន់​ថ្មី​មួយ​ សម្រាប់​ការ​បង្កើត​ទំនាក់​ទំនងរវាង​បក្ស​និង​ប្រទេស​ទាំង ​២​។​

លោក ​លី​ ហ្សាន​ស្ស៊ូ​ បាន​ថ្លែង​ថា​៖ «​ប្រទេស​ចិន ​កំពុង​រង​ចាំ​ធ្វើការ​ជា​មួយ​ឡាវ​ ដើម្បី​អនុវត្ត​ផែន​ការ​សកម្ម​ភាព​ ក្នុង​ការ​បង្កើត​សហគមន៍​ចិន-​ឡាវ ​មួយ​ ជា​មួយ​ការ​ចែក​រំលែក​អនាគត​ ពង្រឹង​ទំនាក់​ទំនង​យុទ្ធ​សាស្ត្រកិច្ច​សហប្រតិបត្តិការ​គិត​តែ​ពី​លទ្ធផល​យ៉ាង​ជ្រាវ​ជ្រៅ​ លើកស្ទួយ​វប្បធម៌​និង​ផ្លាស់​ប្តូរ​រវាង​ប្រជា​ជន​ទៅ​វិញ​ទៅ​មក​ និង​ជំរុញ​ឲ្យ​មាន​ការ​សម្របសម្រួល​ពហុភាគី​ជាដើម​»​។​

លោក​ លី​ បាន​អំពាវ​នាវ​ឲ្យ​ប្រទេស​ទាំង​ ២​ ត្រូវ​រក្សា​កម្លាំង​ចលករ​នៃ​ការ​ផ្លាស់​ប្តូរ​គ្នា​ក្នុង​កម្រិត​ខ្ពស់​៕ Xinhua/SK