ក្រុង​គូឡាឡាំពួ៖ ​ក្រុម​សមាជិក​សភា​ប្រទេស ​​ម៉ាឡេស៊ី​ បាន​បោះ​ឆ្នោត​លុប​ចោល​ច្បាប់​ដ៏​ចម្រូង​ចម្រាស​មួយ​កាល​ពី​ថ្ងៃ​ពុធ​ ដែល​បាន​ចែង​ពី​ការ​ផ្តន្ទាទោស​ដល់ ​«​អ្នក​បង្កើត​ព័ត៌​មាន​ក្លែង​ក្លាយ​» ​ឲ្យ​ជាប់​ពន្ធនាគារ​រហូត​ដល់ ​៦ ​ឆ្នាំ​ ហើយ​​ច្បាប់​នេះ​ដែល​ក្រុម​អ្នក​រិះគន់​បាន​និយាយ​ថា​ ​មាន​បំណង​ចង់​បំបាត់​សំឡេង​​ក្រុម​អ្នក​ប្រឆាំង​។​

ដោយ​មាន​រយៈពេល​ជាប់​ពន្ធនាគារ​​​យូរ​នោះ អ្នក​ដែល​ផ្សព្វផ្សាយ​​​អ្វី​ដែល​អាជ្ញាធរ​បាន​ចាត់​ទុក​ថា​ជា​ព័ត៌មាន​ក្លែងក្លាយ​នោះ តាម​ទោស​មធ្យម​​ ចាប់​​ពី​ការ​បោះពុម្ព​រហូត​ដល់​បណ្តាញ​ព័ត៌មាន​សង្គម​ អាច​ត្រូវ​បាន​ផាក​ពិន័យ​រហូត​ដល់ ​១២ ម៊ឺន​​ដុល្លារ​។​

នេះ គឺ​ជា​ការ​ព្យាយាម​លើក​ទី ​២​ របស់​សភា​ជាន់​ទាប​ ដើម្បី​លុប​ចោល​ច្បាប់​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​ ​ក្រោយ​ពី​ក្រុម​សមាជិក​សភា​បាន​បោះ​ឆ្នោត​លុប​ចោល​ច្បាប់​នេះ ​កាល​ពី​ឆ្នាំ ​២០១៨​ ហើយ​ក៏​ជា​រឿង​តែ មួយ​គត់​សម្រាប់​សភា​ជាន់​ខ្ពស់​បាន​គ្រប់គ្រង​ដោយ​បក្ស​ប្រឆាំង​ដែល​ត្រូវរាំង​ខ្ទប់​​ច្បាប់​នោះ​ឲ្យ​បាន​​។​

ប៉ុន្តែ​សភា​ជាន់​ខ្ពស់​មាន​លទ្ធភាព​រារាំង​ច្បាប់​មួយ​នេះ​បាន​តែ​ម្តង​​ប៉ុណ្ណោះ​ ដោយ​មាន​ន័យ​ថា​ បច្ចុប្បន្ន​ច្បាប់​នេះ​ ​នឹង​ត្រូវ​​លុប​​ចោល​។​

អតី​ត​នាយករដ្ឋមន្ត្រី​​ម៉ាឡេស៊ី​លោក ណាជីប​ រ៉ាហ្សាក់​ (កណ្តាល)​ ទៅ​​ដល់​តុលាការ​ជាន់ខ្ពស់​គូ​ឡាឡាំពួ។ AFP

ម៉ាឡេស៊ី​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី​ ដែល​បាន​បង្កើត​ច្បាប់​ថ្មី​បែប​នេះ​ ដែល​ត្រូវ​​បាន​ជំរុញ​ដោយ​ការ​តវ៉ា​របស់​ប្រធានាធិបតី​អាមេរិក ​លោក​ ដូ​ណាល់​ ត្រាំ ​ប្រឆាំង​យ៉ាង​ខ្លាំង​ចំពោះ​ «​ព័ត៌​មាន​ក្លែងក្លាយ​»​ ប៉ុន្តែ​ក្រុម​សកម្មជន​បាន​ព្រមាន​ថា​ របប​ក្រុម​ជន​ផ្តាច់​ការ​និយម​នឹង​ប្រើប្រាស់​ច្បាប់​នេះ​ ដើម្បី​បិទ​សំឡេង​​ប្រឆាំង​។​

សភា​ត្រូវ​បាន​ជំរុញ​ឲ្យ​អនុម័ត​ច្បាប់​នៅ​ក្នុង​ប្រទេស ​ម៉ាឡេស៊ី​ កាល​ពី​ឆ្នាំ ​២០១៨​ ដោយ​អតីត​របប​ពោរ​ពេញ​ទៅ​ដោយ​រឿង​អាស្រូវ​យ៉ាង​ច្រើន​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​សកល ​ដែល​មាន​ការ​ប្រកួត​ប្រជែង​យ៉ាង​ក្តៅ​គគុក​មួយ​ ដោយ​បាន​បង្ក​ឲ្យ​មាន​ការ​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង​ក្លា​នៅ​គ្រា​នោះ​។​

ក្រុម​អ្នក​នយោបាយ​បក្ស​ប្រឆាំង​បាន​ថ្លែង​ថា​ ខ្លួន​គឺ​ជា​ឧបករណ៍​ប្រើប្រាស់​មួយ ​ត្រូវ​បាន​គេ​បំបាត់​សំឡេង​មិន​ឲ្យ​ធ្វើ​ការ​​រិះគន់​ទៅ​លើ​រដ្ឋាភិបាល​សម័យ​នោះ​ និង​មេ​ដឹកនាំ​រដ្ឋាភិបាល​ លោក ​ណាជីប​ រ៉ាហ្សាក់​ ជា​ពិសេស​ជុំវិញ​រឿង​អាស្រូវ​អំពើ​ពុក​រលួយ​លួច​ប្រាក់​មូលនិធិ ​1MDB ​របស់​ជាតិ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​នោះ​។​

លោក​ ឆាលឡេស សាន់ធៀហ្គោ​ សមាជិក​​សភា​ម៉ាឡេស៊ី​​ ថ្លែង​សុន្ទរកថា​​នៅ​​ក្នុងរដ្ឋ​សភា​ ក្រុង​គូឡាឡាំ​​​ពួ។ AFP

ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏ ​ណាជីប​ រ៉ា​ហ្សាក់ ​និង​ក្រុម​ចម្រុះ​គ្រប់គ្រង​អំណាច​យ៉ាង​យូរ​របស់​លោក​ មិន​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ចាញ់​ការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ ​២០១៨ ​ជា​ប្រវត្តិសាស្ត្រ​ ដែល​នាំ​ឲ្យ​ឈាន​ទៅ​រក​ការ​កាន់​អំណាច​សម្ព័ន្ធមិត្ត​កំណែ​ទម្រង់​មួយ​ ដែល​ពួក​គេ​​បាន​ប្តេជ្ញា​ចិត្ត​និរាករណ៍​ច្បាប់​នោះ​។​

លោក​ Charles ​Santiago ​ជា​សមាជិក​សភា​នៃ​គណបក្ស​​​​ចម្រុះ​​​ដែល​កំពុង​គ្រប់គ្រង​អំណាច​​បាន​ស្វាគមន៍​ចំពោះ​វិធានការ​កាល​ពី​ថ្ងៃ​ពុធ​ដែល​បាន​ធ្វើ​ឡើង ​ក្រោយ​ពី​​ការ​ជជែក​ដេញ​ដោល​យ៉ាង​ល្អិតល្អន់​នៅ​ក្នុង​សភា​រយៈពេល​ ​២ ​ថ្ងៃ​កន្លង​ទៅ​នេះ៕ AFP/SK