សមាជិកសភាអាមេរិក កំពុងអំពាវនាវឱ្យរដ្ឋបាលរបស់លោក JoeBiden ជួយរៃអង្គាសថវិកាចំនួន ២,៥ ពាន់លានដុល្លារសម្រាប់ជំនួយដល់ប្រជាជនយេម៉ែន ដែលត្រូវបានគេស្គាល់ថាកំពុងរងទុក្ខនូវ «វិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតរបស់ពិភពលោក»។
ការអំពាវនាវនេះធ្វើឡើងដោយសមាជិកព្រឹទ្ធសភាអាមេរិក ៤ រូប កាលពីថ្ងៃអង្គារ ដែលជំរុញ ឱ្យរដ្ឋមន្ត្រីក្រសួងការបរទេសលោក Antony Blinken ផ្តល់ជំនួយបន្ថែមសម្រាប់ប្រទេសយេម៉ែន និងរៃអង្គាស ប្រទេសផ្សេងទៀត ដើម្បីផ្ដល់ជំនួយដល់ប្រទេសនេះ ក្រោយមានការរៃអង្គាសពីសំណាក់អង្គការសហប្រជាជាតិកាលពីពេលថ្មីៗនេះ។
សន្និសីទអង្គការសហប្រជាជាតិកាលពីខែមីនាបានស្វះស្វែងរកថវិកាចំនួន ៣.៨៥ ពាន់ដុល្លារ ប៉ុន្តែជាលទ្ធផលអង្គការនេះរៃអង្គាសបានត្រឹម ១,៣៥ ពាន់លានដុល្លារប៉ុណ្ណោះ។ ដោយក្នុងនោះ រដ្ឋបាលរបស់លោក Joe Biden បានសន្យាផ្តល់ជំនួយចំនួន ១៩ លានដុល្លារដែលចំនួនទឹកប្រាក់នេះមានចំនួនតិចជាងគោលការណ៍ក្រុមជំនួយអន្ដរជាតិ Oxfam បានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោនចូលរួមវិភាគទានពោលគឺ ១,២ ពាន់លានដុល្លារ សម្រាប់ជួយដល់ប្រទេសយេម៉ែន។
ទន្ទឹមនឹងនេះដែរប្រទេសស្វ៊ីស និងស៊ុយអែត ក៏បានអំពាវនាវឱ្យមានសន្និសីទរៃអង្គាសកញ្ចប់ទឹកប្រាក់ទៀត ដែលខ្វះខាតប្រមាណ ២,៥ ពាន់លានដុល្លារ ដើម្បីជួយផ្គត់ផ្គង់ដល់ប្រទេសនេះ៕