The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - សមាជិក​សភា​ ៩ ​រូប​នៃ​បក្ស​អនាគត​ ឆ្ពោះទៅមុខ​ចុះចូល​គណបក្ស ​ភូមិ​ចៃថៃ

សមាជិក​សភា​ ៩ ​រូប​នៃ​បក្ស​អនាគត​ ឆ្ពោះទៅមុខ​ចុះចូល​គណបក្ស ​ភូមិ​ចៃថៃ

Content image - Phnom Penh Post
លោក ប្រាយុធ ចានអូចា ថ្លែង​ឆ្លើយតប​សំណួរ​របស់​ក្រុម​បក្សប្រឆាំង​នៅ​ថ្ងៃទី​ ២ ​នៃ​កិច្ចពិភាក្សា​រិះគន់​នៅក្នុង​សភា​។ BKP

សមាជិក​សភា​ ៩ ​រូប​នៃ​បក្ស​អនាគត​ ឆ្ពោះទៅមុខ​ចុះចូល​គណបក្ស ​ភូមិ​ចៃថៃ

ក្រុងបាងកកៈ អ្នកស្រាវជ្រាវ​ម្នាក់​បាន​ថ្លែង​កាលពី​ថ្ងៃ​អង្គារ​ថា សមាជិកសភា​បាត់បង់​តំណែង​ ៩ ​នាក់​មកពី​គណបក្ស​អនាគត​ឆ្ពោះ​ទៅមុខ (FFP) ដែល​ត្រូវបាន​តុលាការ​ធម្មនុញ្ញ​ថៃ​រំលាយ​កាលពីពេល​ថ្មីៗនេះ​បាន​សុំ​ចុះចូល​ជាមួយ​គណបក្ស​ភូមិ​ចៃថៃ ដើម្បី​តថ្លៃ​អំណាច​ចុងក្រោយ​នៅក្នុង​រដ្ឋាភិបាលចម្រុះ ហើយ​ជា​ឱកាស​បាន​ក្លាយជា​នាយករដ្ឋមន្ត្រី​អាណត្តិ​ក្រោយ​របស់​មេដឹកនាំ​របស់​ខ្លួន​ផងដែរ​។

ប្រភព​មួយ​នៅក្នុង​សភា​បាន​ថ្លែងថា សមាជិកសភា និង​មន្ត្រី​ជំនាញ​របស់​គណបក្ស​ភូមិ​ចៃថៃ​គឺ​លោក​ ស៊ុផាឆៃ ចៃសាមុត បាន​សរសេរ​លិខិត​ជូនដំណឹង​ទៅ​ប្រធានសភា​លោក ឈួន លីកផៃថា សមាជិកសភា​ ៩ ​រូប​មកពី​គណបក្ស​អនាគត​ឆ្ពោះ​ទៅមុខ​បាន​ដាក់​ពាក្យ​ចូលរួម​ជាមួយ​គណបក្ស​ភូមិ​ចៃថៃ​។

ប្រភព​នោះ​បាន​ថ្លែងថា បញ្ហា​នេះ​បាន​នាំ​ឲ្យ​ចំនួន​សមាជិកសភា​របស់​គណបក្ស​ភូមិ​ចៃ​ថៃ​កើនឡើង​រហូត​ដល់​ ៦១ ​នាក់​ដោយ​មាន​ចំនួន​ច្រើនជាង​សមាជិកសភា​របស់​គណបក្ស​ប្រជាធិបតេយ្យ ដែល​បាន​ធ្វើឲ្យ​គណបក្ស​មួយ​នេះ​ក្លាយ​ជា​គណបក្ស​ធំជាងគេ​ទី​ ២ ​នៅក្នុង​ក្រុមចម្រុះ​។

ប្រភព​ដដែល​នោះ​បាន​បន្ថែមថា គណបក្ស​ភូមិ​ចៃថៃ​បាន​ក្លាយជា​គណបក្ស​ធំ​ជាងគេ​ទី​ ៣ របស់​ប្រទេសមួយ​នេះ ក្រោយពី​គណបក្ស​ភឿថៃ និង​គណបក្ស​ផាឡាំងប្រាឆារ៉ាត់ (PP-RP) ​កំពុង​គ្រប់គ្រង​អំណាច​នោះ​។

គណបក្ស​ FFP ​ត្រូវបាន​រំលាយ​កាលពី​ថ្ងៃ​សុក្រ​ដោយ​តុលាការ​ធម្មនុញ្ញ​ថៃ ជុំវិញ​ប្រាក់កម្ចី​ចំនួន ១៩១,២ ​លាន​បាត​ដែល​ខ្លួន​បានទទួល​ពី​អតីត​មេដឹកនាំ​បក្ស​គឺ​លោក ថាណាថន ជឹងរុងរឿងគីត​។

ក្រុម​នាយក​ប្រតិបត្តិ​ចំនួន​ ១៦ ​នាក់​របស់ខ្លួន​ត្រូវ​បាន​គេ​ហាមប្រាម​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​ ១០ ​ឆ្នាំ ខណៈ​ក្រុម​សមាជិកសភា​របស់​ខ្លួន​ដែល​បច្ចុប្បន្ន​បាន​ទៅ​ចុះចូល​ជាមួយ​គណបក្ស​ថ្មី នៅក្នុង​រយៈពេល​ ៣០ ​ថ្ងៃ ឬ​ពួកគេ​បាន​បាត់បង់​ឋានៈ​ជា​សមាជិក​សភា​ផង​នោះ​។

Content image - Phnom Penh Post
មេដឹកនាំ​បក្ស​ភូមិ​ចៃថៃ​លោក អនុធីន ឆានវីរៈគុល កំពុង​ថ្លែង​ទៅកាន់​អ្នកកាសែត​មុន​ចាប់ផ្តើម​ធ្វើ​សិក្ខាសាលា​បក្ស​។ BKP

លោក​ ស៊ុមចៃ ផាកាផាស្វីវ៉ាត់ ជា​អ្នកស្រាវជ្រាវ​ឯករាជ្យ​ម្នាក់​បាន​ថ្លែងប្រាប់​កាសែត​បាងកក​ប៉ុស្តិ៍​ថា សមាជិក​សភា​បាត់បង់​តំណែង​ ៩ ​នាក់​នឹង​ជំរុញ​ឲ្យ​មាន​ការរិះគន់​គោលនយោបាយ​របស់​មេដឹកនាំ​គណបក្ស​ភូមិ​ចៃថៃ គឺ​លោក អានុធីន ឆានវីរៈគុល នៅក្នុង​រដ្ឋាភិបាលចម្រុះ​។

លោក​ ស៊ុមចៃ ផាកាផាស្វីវ៉ាត់ បាន​ថ្លែងថា ទោះបី​ជា​បក្ស​ភូមិ​ចៃ​ថៃ​នឹង​ដើរតួ​សំខាន់​ទី​ ២ បន្ទាប់ពី​គណបក្ស​ផាឡាំងប្រាឆារ៉ាត់ PPRP ដែល​នាយករដ្ឋមន្ត្រី​លោក​ ប្រាយុធ ចានអូចា បាន​ឈរ​នៅ​ខាង​ភាគី​របស់ខ្លួន​ក្តី ក៏​លោក​ អានុធីន ​នៅតែមាន​ឱកាសល្អ​បំផុត ដើម្បី​ក្លាយជា​នាយករដ្ឋមន្ត្រី​នៅ​អាណត្តិ​ក្រោយ ប្រសិនបើ​មាន​ការផ្លាស់ប្តូរ​មេដឹកនាំ​រដ្ឋាភិបាល​មួយ​ភ្លាមៗ​នោះ​។

លោក​បាន​ថ្លែងថា បុគ្គលិក​លក្ខណៈ​របស់លោក​ អានុធីន បាន​អនុញ្ញាត​ឲ្យ​លោក​ធ្វើការ​ជាមួយ​គណបក្ស​ភឿថៃ​ ឬ​បក្ស​ប្រជាធិបតេយ្យ​៕ BKP/SK

Content image - Phnom Penh Post
ក្រុមនិស្សិត​កាន់​បដា​ប្រឆាំង​នាយករដ្ឋមន្ត្រី​ ប្រាយុធ ចានអូចា និង​តុលាការ​ធម្មនុញ្ញ​ថៃ​។ AFP

អត្ថបទគួរចាប់អារម្មណ៍