The Phnom Penh Post Search

Search form

សមាស​ភាព​ក្រុម​តាលីបង់​នៅ​អាហ្វ​ហ្គា​នី​ស្ថាន​ បើក​ការ​ចរចា​សន្តិ​ភាព​ជា​មួយ​រដ្ឋា​ភិ​បាល​

Content image - Phnom Penh Post
រដ្ឋមន្ត្រីការពារ​ជាតិ​អាមេរិក​លោក ជីម ម៉ាធី​ស​ (កណ្តាល​) រៀប​ចាប់​ដៃជាមួយ​មន្ត្រីយោ​ធាម្នាក់​ខណៈលោកត្រូវ​បាន​ស្វាគមន៍ដោយឯក​អគ្គ​​រដ្ឋ​អាមេ​រិក​លោក ​​Oman March Sievers (ទី​២ ឆ្វេង) ។ AFP

សមាស​ភាព​ក្រុម​តាលីបង់​នៅ​អាហ្វ​ហ្គា​នី​ស្ថាន​ បើក​ការ​ចរចា​សន្តិ​ភាព​ជា​មួយ​រដ្ឋា​ភិ​បាល​

ក្រុង​កាប៊ុល: រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​អាមេរិក​​ លោក​ជីម​ ម៉ាធីស​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​ថា​ សមាស​ភាព​របស់​ក្រុង​តាលីបង់​ បើក​ចំហរ​ឲ្យ​មាន​ការ​ចរចា​ ជា​មួយ​រដ្ឋា​ភិបាល​អាហ្វ​ហ្គា​នី​ស្ថាន ​ខណៈ​លោក ​បាន​​មក​បំពេញ​ទស្សន​កិច្ច​នៅ​ក្រុង​កាប៊ុល ​ដោយ​មិន​បាន​ប្រកាស​នោះ​។​

លោក ​ម៉ាធីស ​បាន​ជិះ​យន្ត​ហោះ​ចុះ​នៅ​ក្នុង​ក្រុង​ហែក​ហួរ​ដោយ​សង្រ្គាម​មួយ​នេះ​ពីរ​សប្តាហ៍​ ក្រោយ​ពី​ប្រធានា​ធិបតី​អាហ្វ​ហ្គានី​ស្ថាន​លោក​ Ashraf Ghani ​បង្ហាញ​ពី​ផែន​ការ​បើក​ការ​ចរចា​សន្តិ​ភាព ​ជា​មួយ​ក្រុម​តា​លី​បង់។ រហូត​មក​ទល់​ពេល​នេះ​ ក្រុម​អ្នក​បះ​បោរ ​មិន​បាន​ផ្តល់​ការ​ឆ្លើយ​តប​ផ្លូវ​ការ​ចំពោះ​ការ​យល់​ព្រម​របស់​ក្រុង​កាប៊ុល​នោះ​ទេ​ ប៉ុន្តែ​លោក​ម៉ាធីស​ បាន​និយាយ​ថា​ មេ​ដឹក​នាំបះ​បោរ​ខ្លះ ​បាន​សម្តែង​​​ការ​ចាប់​អារម្មណ៍​ទៅ​លើ​ការ​ចរចា​នោះ​។​

លោក​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ឡើង​ជិះ​យន្ត​ហោះ​យោធា​ថា​ មាន​សមាស​ភាព​របស់​ក្រុម​តា​លីបង់​ជា​ច្រើន ​មាន​ការ​ចាប់​អារម្មណ៍ក្នុង​ការចរចា​ជាមួយ​​រដ្ឋា​ភិបាល​អាហ្វ​ហ្គា​នី​ស្ថាន​។ ផែន​ការ​សន្តិ​ភាព​របស់​លោក​ Ghan ​រួម​មាន​ការ​ទទួល​ស្គាល់​ក្រុម​តាលី​បង់​ ជា​គណ​បក្ស​នយោ​បាយ​មួយ​៕ PSA

អត្ថបទគួរចាប់អារម្មណ៍

  • វីសិនហ្វាន់ លក់​ហ៊ុន ១០០ ភាគរយ​ទៅឲ្យ​ធនាគារ​កូរ៉េ​ខាង​ត្បូង

    ភ្នំពេញៈ គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​វិសិន​ហ្វាន់​ (ខេមបូឌា) ត្រូវ​​បានក្រុម​ហ៊ុន​មេ​របស់​ខ្លួន​​សម្រេច​លក់​ភាគ​ហ៊ុន​​​ទាំង​ស្រុង​ទៅ​ឲ្យ​ធ​នា​គារ​ អ៊ូ​រី​ ដែល​មាន​មូល​ដ្ឋាន​នៅ​​ប្រទេស​កូរ៉េខាង​ត្បូង​​​ ក្នុងតម្លៃ​​មួយ​ដែល​មិនត្រូវ​បាន​បង្ហាញ​​ជា​សាធារណៈ។

  • រដ្ឋាភិបាល​ថា ​នឹង​ខាតបង់​ចំណូល​ពន្ធ $៣០ ​លាន

    ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ដាក់​វិធានការ​ដើម្បី​ជួយ​ទប់ស្កាត់​ការកើនឡើង​តម្លៃ​ប្រេងសាំង ខណៈ​វិធានការ​នេះ​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី​អះអាង​ថា​នឹង​ធ្វើឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​ប្រមាណ​ ៣០ ​លាន​ដុល្លារ​ក្នុង​ ១ ​ឆ្នាំ​។

  • អង្គការ​នៅ​កូរ៉េ​ខាង​ត្បូង ​ផ្តល់​ពានរង្វាន់​សិទ្ធិមនុស្ស​ដល់​លោក កឹម សុខា

    ភ្នំពេញៈ លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​កំពុង​ជាប់​ពន្ធនាគារ​ត្រពាំងផ្លុង ក្រោម​ការ​ចោទប្រកាន់​ដ៏ចម្រូងចម្រាស​ពី​បទ​ «​ក្បត់ជាតិ​» ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​គាំទ្រ​ផ្នែក​សិទ្ធិមនុស្ស

  • អគ្គិភ័យ​ឆេះ​ផ្ទះ​អស់​ ២០ ​ខ្នង​រីឯ ម្ចាស់​ផ្ទះ​បង្ក​ត្រូវ​​បាន​ហៅ​មក​សួរ

    ភ្នំពេញៈ ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​ចំនួន​ ២០ ​ខ្នង​ដែល​មាន​មនុស្ស​រស់នៅ​ប្រមាណ​​ ៣៥ ​គ្រួសារ​ត្រូវ​បាន​អគ្គិភ័យ​ឆេះ​ខ្ទេច​កាលពី​ម៉ោង ៥ ព្រឹក​ម្សិលមិញ​នៅ​សង្កាត់​បឹងទំពុន​ ២ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ​តែ​គ្មាន​មនុស្ស​គ្រោះថ្នាក់​ទេ​ឯ​មូលហេតុ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ដោយ​ហៅ​ម្ចាស់​ផ្ទះ​បង្ក​មក​សួរ ខណៈ​អ្នក​ជិត​ខាង​មិន​សុខ​ចិត្ត​នឹង​ម្ចាស់​ផ្ទះ​ដើមហេតុ​។