បុរីវ៉ាទីកង់ៈ សម្តេចប៉ាប ហ្រ្វង់ស៊ីស កាលពីថ្ងៃចន្ទ បានថ្កោលទោសការវាយប្រហាររបស់ក្រុមជីហាដនៅជុំវិញពិភពលោកថាជាអំពើឆ្កួតនឹងសម្លាប់មនុស្សនិងបានជំរុញឲ្យក្រុមអាជ្ញាធរសាសនាធ្វើការបញ្ជាក់ថា «គ្មាននរណាអាចសម្លាប់ដើម្បីកិត្តិនាមរបស់ព្រះជាម្ចាស់ទេ»។
សម្តេច បានបន្ទូលថា មេដឹកនាំនៃអ្នកកាន់សាសនារ៉ូម៉ាំងកាតូលិក ១,២ ពាន់លាននៅក្នុងពិភពលោកនេះ ក៏បានអំពាវនាវដល់មេដឹកនាំរដ្ឋាភិបាលទាំងអស់ឲ្យប្រយុទ្ធប្រឆាំងភាពក្រីក្រ ដែលអាចធ្វើឲ្យការគោរពតាមគម្ពីមានការរីកចម្រើន។
នៅក្នុងសុន្ទរកថាដ៏វែងនិង ប្រកបដោយអំណាចទៅកាន់អង្គទូតទៅបុរីវ៉ាទីកង់ សេ្តចសង្ឃព្រះជន្ម ៨០ វស្សាអង្គនេះ បានសម្តែងការសោកស្តាយថា សាសនានៅតែត្រូវបានប្រើប្រាស់ជាលេសដើម្បីការបដិសេធ ធ្វើបាបមនុស្ស និងអំពើហិង្សា»។
ព្រះអង្គ បានលើកឡើងអំពីអំពើភេរវកម្មបណ្តុះគំនិតដោយអ្នកនិយាយតាមគម្ពីដែលនៅក្នុងឆ្នាំ ២០១៦ បានសម្លាប់ជនរងគ្រោះជាច្រើននៅក្នុង អាហ្វហ្គានីស្ថាន បង់ក្លាដែស បែលហ្ស៊ិក ប៊ឺគីណាហ្វាសូ អេហ្ស៊ីប បារាំង អាល្លឺម៉ង់ អ៊ីរ៉ាក់ ហ្ស៊កដានី នីហ្សេរីយ៉ា ប៉ាគីស្ថាន ទុយនីស៊ី តួកគី និងអាមេរិក។
សម្តេចប៉ាបមានបន្ទូលថា៖ «មានទង្វើឥតខ្មាសជាច្រើនដែលបានប្រើក្មេងៗឲ្យសម្លាប់មនុស្ស ដូចជានៅនីហ្សេរីយ៉ា ឬ យកមនុស្សនៅកន្លែងគោរពបូជាទីគោលដៅ ដូចជានៅក្នុងមហាព្រះវិហារ Coptic Cathedral នៃក្រុងគែរ ឬ ក្រុមដំណើរ ឬ អ្នកធ្វើការ ដូចនៅក្នុងប្រ៊ុចសែលជាដើម៕