កាល​ពី​ថ្ងៃ​អាទិត្យ ទី ២១ មករា អ្នក​ការ​ទូត​ជាន់​ខ្ពស់​របស់​សហភាព​អឺរ៉ុប​លោក ​Josep Borrell បាន​គំរាម​ប្រទេស​រុស្ស៊ី​ ជា​ថ្មី​ម្តង​ទៀត​ទាក់ទង​នឹង​ការ​ដាក់​ទណ្ឌកម្ម​លោក Alexei Navalny។

លោក Borrell បាន​និយាយ​ថា លោក​បាន​កត់​សម្គាល់​ថា ​តុលាការ​រុស្ស៊ី​កំពុង​បន្ត​ព្រងើយកន្តើយ​ចំពោះ​សេចក្តី​សម្រេច​របស់​តុលាការ​សិទ្ធិ​មនុស្ស​អឺរ៉ុប​ដែល​ថា​គួរ​តែ​ដោះលែង​លោក Alexei Navalny។

ទោះ​យ៉ាងណា​រុស្ស៊ី​បាន​ច្រានចោល​សេចក្តី​សម្រេច​របស់​តុលាការ​សិទ្ធិមនុស្ស​អឺរ៉ុប​ថា បាន​ជ្រៀត​ជ្រែក​ចូល​កិច្ចការ​តុលាការ​ក្នុង​ស្រុក​របស់​ខ្លួន៕