ស្នងការ​សុខភាព​នៃ​ប្លុក​សហភាព​អឺរ៉ុប​អ្នកស្រី ​Stella Kyriakides បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា សហគមន៍​អឺរ៉ុប​នឹង​ពន្លឿន​ការ​អនុម័ត​វ៉ាក់សាំង​ប្រឆាំង​នឹង​វីរុស​បំប្លែង​ថ្មី។

អ្នកស្រី​បាន​ឱ្យ​ដឹង​ថា៖ «ឥឡូវ​នេះ​យើង​បាន​សម្រេច​ថា វ៉ាក់សាំង​នេះ​ត្រូវ​បាន​គេ​ទើប​តែ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ថ្មី ដោយ​ផ្អែក​លើ​វ៉ាក់សាំង​មុនៗ ដើម្បី​ប្រឆាំង​នឹង​វីរុស​កូវីដ​បំប្លែង​ថ្មី មិន​ចាំបាច់​ឆ្លង​កាត់​ដំណើរ​ការ​អនុម័ត​ទាំង​មូល​ទៀត​ទេ។ ដូច្នេះ ដំណើរការ​នឹង​លឿន​ជាង​មុន​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​មាន​វ៉ាក់សាំង​សមស្រប ដែល​អាច​ប្រើ​បាន​ដោយ​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុវត្ថិភាព​ប្រជាជន»។

អ្នកស្រី​បាន​បន្ត​ទៀត​ថា៖ «ខណៈ​ដែល​ការ​ចាក់​វ៉ាក់សាំង​ក្នុង​ត្រីមាស​ទី១ ឆ្នាំ ២០២១ បាន​ចាប់​ផ្តើម​សន្សឹមៗ នៅ​ត្រីមាស​ទី២ នឹង​មាន​ការ​កើន​ឡើង​ជាង​នៅ​ត្រីមាស​ទី១ ហើយ​នៅ​ចុងខែ​កញ្ញា​នេះ សហភាព​អឺរ៉ុប​រំពឹង​ថា នឹង​ទទួល​បាន​វ៉ាក់សាំង​នេះ​គ្រប់គ្រាន់​ពី​អ្នក​ផលិត ដើម្បី​ចាក់ឱ្យ​ប្រជាជន​ជាង ៧០% នៃ​ប្លុក​របស់​ខ្លួន»៕