កាល​ពី​ថ្ងៃ​ចន្ទ ទី ២៩​ មីនា មន្ត្រី​សហភាព​អឺរ៉ុប​បាន​ប្រាប់​រដ្ឋាភិបាល​តួកគី​ថា តួកគី​ត្រូវ​តែ​ទទួល​យក​ជន​ចំណាក​ស្រុក​ពី​ប្រទេស​ក្រិក ដែល​កំពុង​ឃុំ​ខ្លួន​នៅ​តាម​ជំរុំ​នានា។

ស្នងការ​កិច្ចការ​ផ្ទៃ​ក្នុង​សហភាព​អឺរ៉ុប ​លោក Ylva Johansson បាន​និយាយ​ថា៖ “ខ្ញុំ​សូម​អំពាវនាវ​ឱ្យ​ប្រទេស​តួកគី បន្ត​ទទួល​យក​អ្នក​ដែល​ចំណាក​ស្រុក​ពី​ប្រទេស​ក្រិក”។ រដ្ឋមន្រ្តី​ក្រសួង​ចំណាក​ស្រុក​ក្រិក​ លោកស្រី NotisMitarachi បាន​បន្ទរ​តាម​ការ​អំពាវនាវ​របស់​លោក Johansson ដោយ​ជំរុញ​ឱ្យ​ទីក្រុង​អង់ការ៉ា ទទួល​យក​ជន​ចំណាក​ស្រុក​ចំនួន ១ ៤៥០ នាក់ ដែល​ការ​សុំ​សិទ្ធិជ្រកកោន​ត្រូវ​បាន​បដិសេធ។

សហភាព​អឺរ៉ុប​បាន​ចុះ​កិច្ច​ព្រមព្រៀង​មួយ​ជាមួយ​ទីក្រុង​អង់ការ៉ា​ ក្នុង​ឆ្នាំ ២០១៦ ដែល​ខ្លួន​នឹង​ទទួល​យក​អ្នក​ស្វែងរក​សិទ្ធិ​ជ្រកកោន​ពី​កោះ​ក្រិក។ ប៉ុន្តែ​ភាព​តានតឹង​បាន​កើត​ឡើង​រវាង​សមាជិក​សហភាព​អឺរ៉ុប ប្រទេស​ក្រិក និង​ប្រទេស​ស៊ីប (Cyprus) ជុំវិញ​ជម្លោះ​ដែន​សមុទ្រ​ជាមួយ​ប្រទេស​តួកគី។