កាលពីថ្ងៃពុធ ទី ២៤ មីនា សហភាពអឺរ៉ុបបានបង្កើនការគ្រប់គ្រងលើការនាំចេញវ៉ាក់សាំងកូវីដ ១៩ នៅក្រៅប្លុក។
ប្រធានពាណិជ្ជកម្មអឺរ៉ុបលោក Valdis Dombrovskis បាននិយាយថា អាជ្ញាប័ណ្ណនាំចេញវ៉ាក់សាំងនឹងត្រូវបានផ្តល់ជូនដោយផ្អែកលើស្ថានភាពករណីឆ្លង និងការទទួលវ៉ាក់សាំងនៅក្នុងប្រទេសគោលដៅ។
បទប្បញ្ញត្តិថ្មីនេះនឹងរារាំងការដឹកជញ្ជូនទៅប្រទេសនានាដូចជា ចក្រភពអង់គ្លេសដែលមានអត្រាចាក់វ៉ាក់សាំងខ្ពស់។ គ្រោងការណ៍នេះក៏នឹងទម្លាក់ការលើកលែងលើកមុនៗ ដែលបានអនុញ្ញាតឱ្យនាំចេញដោយគ្មានការអនុញ្ញាតទៅកាន់ប្រទេសចំនួន ១៧ ដែលរួមមាន ប្រទេសអ៊ីស្រាអែល ន័រវែស និងស្វីស។
ការរឹតត្បិតការនាំចេញទំនងជាធ្វើឱ្យទំនាក់ទំនងរវាងសហភាពអឺរ៉ុប និងចក្រភពអង់គ្លេសមានភាពមិនល្អ ខណៈដែលចក្រភពអង់គ្លេសចាកចេញពីសហភាពអ៊ឺរ៉ុប៕