កាល​ពី​ថ្ងៃ​អង្គារ​ទី ៩​ កុម្ភៈ អ្នក​ការទូត​ជាន់ខ្ពស់​របស់​សហភាព​អ៊ឺរ៉ុប​បាន​ព្រមាន​ទី​ក្រុង​ម៉ូស្គូថា​អាច​នឹង​ប្រឈម​មុខនឹង​ការ​ដាក់​ទណ្ឌកម្ម​ថ្មី។ ការ​លើក​ឡើងនេះ​គឺ​ទាក់ទង​នឹងការ​សម្រេច​ឲ្យ​ ​លោក ​Alexei Navalny​ជាប់​ពន្ធនាគារ។

កាល​ពី​ថ្ងៃទី​ ៥​ កុម្ភៈ ​កំឡុង​ទស្សន​កិច្ច​របស់​រដ្ឋមន្ត្រី​ការ​បរទេស​សហភាព​អឺរ៉ុប​លោក Josep Borrel​l ទៅក្រុងម៉ូស្គ​ លោក​បាន​ទទូច​សុំឱ្យ​មាន​ការដោះលែង​លោក Navalny។​ នៅ​លោកក៏​បានទៅ​សួរសុខ​ទុក្ខ​លោក ​Navalny​ នៅក្នុង​ពន្ធនាគារ​ទីក្រុង​ម៉ូស្គូ​ហើយ​បាន​និយាយ​ថា៖ «រដ្ឋាភិបាល​រុស្ស៊ី​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវផ្តាច់​ការ​ដែល​គួរ​ឱ្យ​ព្រួយ​បារម្ភ» ។

តាម​ទូរ​ទស្សន៍​រដ្ឋ ​លោក Vladimir Dzhabarov​ អនុ​ប្រធាន​គណៈកម្មា​ធិការ​កិច្ច​ការ​អន្តរ​ជាតិ​នៃ​ប្រទេស​រុស្ស៊ី​បាន​និយាយ​ថា ចំពោះ​ហេតុ​ផល​ខ្លះ​សហភាព​អឺរ៉ុប​គិតថា​អាច​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស៕