កាល​ពី​ថ្ងៃ​សៅរ៍​ ទី ២០ មីនា​ ប្រធាន​សហភាព​អឺរ៉ុប​បាន​លើក​ឡើង​ពី​លទ្ធភាព​ដែល​សហភាព​អ៊ឺរ៉ុប​អាច​ផ្អាក​ក្រុមហ៊ុន​ AstraZeneca ​ពីការ​នាំ​ចេញវ៉ាក់​សាំងកូវីដ ១៩​ ចេញពី​ប្លុក​អ៊ឺរ៉ុប លុះ​ត្រាតែ​ក្រុមហ៊ុន​ផ្តល់​វ៉ាក់សាំង​គ្រប់ទៅ​តាម​ការ​គ្រោង​ទុក។

លោក​ស្រី Von der Leyen ​បាន​និយាយ​ថា៖ «យើងមាន​លទ្ធភាព​ក្នុង​ការ​ហាមឃាត់​ការ​នាំចេញ​វ៉ាក់សាំង​ទៅតាម​បណ្តា​ប្រទេស​នៅក្នុង​សហភាព​អ៊ឺរ៉ុប​ដែល​បាន​គ្រោងទុក​»។

លោកស្រី​បាន​និយាយថា​ ក្រុមហ៊ុន​បាន​ផ្តល់​វ៉ាក់សាំង​តែ​​ ៣០ ភាគរយ​នៃ​ចំនួន​សរុប​ដែល​បាន​គ្រោង​ក្នុង​ត្រីមាសទី១ ​ឆ្នាំ ២០២១។ ​លោកស្រី​ក៏​បាន​លើក​ឡើងពី​កិច្ច​សន្យា​​ជាមួយ​ក្រុម​ហ៊ុន AstraZeneca ​ដែល​បាន​ចែង​ថា សហភាព​អឺរ៉ុប​នឹង​ទទួល​បាន​វ៉ាក់សាំង​ពី​រោងចក្រ​នៅ​សហភាព​អឺរ៉ុប​ និង​អង់គ្លេស។ ​ទោះ​យ៉ាងណា សហភាព​អ៊ឺរ៉ុប​មិនបាន​ទទួលអ្វី​ពី​ជនជាតិ​អង់គ្លេស​នោះទេ​ ខណៈ​សហភាព​អ៊ឺរ៉ុប​ជា​អ្នក​ផ្តល់វ៉ាក់សាំង​ទៅកាន់​ប្រទេស​អង់គ្លេស​៕