កាលពី​ថ្ងៃ​ពុធ ទី ២២ មេសា សហរដ្ឋអាមេរិក​ជំរុញ​សមាជ​ទ្វេភាគី​របស់​ខ្លូន​ត្រៀម​ប្រកួតប្រជែង​នឹង​ប្រទេស​ចិន ខណៈ​គណៈកម្មការ​ព្រឹទ្ធសភា​បាន​គាំទ្រ​លើ​សេចក្តី​ព្រាងច្បាប់​មួយ​ដែល​សង្កត់ធ្ងន់​លើ​ទីក្រុង​ប៉េកាំង​ស្តីពី​សិទ្ធិមនុស្ស និង​ការប្រកួតប្រជែង​សេដ្ឋកិច្ច។

សមាជិក​ព្រឹទ្ធសភា និង​សមាជិកសភា​បាន​អំពាវនាវ​ឱ្យមាន​ទឹកប្រាក់ ១០០ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល ៥ ឆ្នាំ​សម្រាប់​ការស្រាវជ្រាវ​បច្ចេកវិទ្យា​មូលដ្ឋាន និង ១០ ពាន់​លាន​ដុល្លារ​ ដើម្បី​បង្កើត​មណ្ឌល​បច្ចេកវិទ្យា​ថ្មី​នៅ​ទូទាំង​ប្រទេស។

ការចង់បាន​ទំនាក់ទំនង​ជាមួយ​ប្រទេស​ចិន​គឺជា​គំនិត​មួយ​ក្នុង​ចំណោម​ការយល់ស្រប​ទាំង ២ ភាគី​ដែល​នៅក្នុង​សភា​អាមេរិក​ដែល​ត្រូវបាន​គ្រប់គ្រង​យ៉ាង​តឹងរ៉ឹង​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​របស់លោក Joe Biden៕