The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​នាវា​រុស្ស៊ី ​ដែល​ជាប់​ទាក់ទង​នឹង​បំពង់​ Nord Stream

សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​នាវា​រុស្ស៊ី ​ដែល​ជាប់​ទាក់ទង​នឹង​បំពង់​ Nord Stream

សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​នាវា​រុស្ស៊ី ​ដែល​ជាប់​ទាក់ទង​នឹង​បំពង់​ Nord Stream

កាល​ពី​ថ្ងៃ​អង្គារ​ សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​លើក​ប៉ាល់​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​កសាង​បំពង់​បង្ហូរ​ប្រេង ​Nord Stream 2 ​ដើម្បី​យក​ឧស្ម័ន​ធម្មជាតិ​រុស្ស៊ី​ទៅ​កាន់​អឺរ៉ុប ​ខណៈ​រដ្ឋបាល​ Trump បាន​ព្យាយាម​បង្កើន​សម្ពាធ​លើ​គម្រោង​នេះ​នៅ​ពេញ ១ ​ថ្ងៃ​ចុង​ក្រោយ​របស់​ខ្លួន​នៅ​ក្នុង​ការិយាល័យ។ ​នេះ​បើ​យោង​តាម​សារព័ត៌មាន ​Reuter។

ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក​ បាន​និយាយ​ថា ​ខ្លួន​បាន​ដាក់​ទណ្ឌកម្ម​លើ​កប៉ាល់​ដាក់​បំពង់​របស់​រុស្ស៊ី «Fortuna» ​និង​ម្ចាស់​ឈ្មោះ​ KVT-RUS ​ស្រប​តាម​ច្បាប់​ប្រឆាំង​នឹង​សហរដ្ឋ​អាមេរិក​តាមរយៈ​ច្បាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​សត្រូវ​តាមរយៈ​ការដាក់​ទណ្ឌកម្ម ​ឬ CAATSA។

គម្រោង​នេះ​កាន់​តែ​ធ្វើ​ឱ្យ​ជម្លោះ​រវាង​ទីក្រុង​ម៉ូស្គូ​ និង​វ៉ាស៊ីនតោន​កាន់​តែ​អាក្រក់​ឡើង។ សហរដ្ឋ​អាមេរិក​ដែល​ចង់​លក់​ឧស្ម័ន​ធម្មជាតិ​ឱ្យ​អឺរ៉ុប​បាន​និយាយ​ថា ​Nord Stream 2 ​នឹង​កាន់​តែ​ធ្វើ​ឱ្យ​សេដ្ឋកិច្ច ​និង​នយោបាយ​របស់​រុស្ស៊ី​លេច​​ធ្លោ​នៅ​លើ​តំបន់​ប្រទេស​នៅ​អឺរ៉ុប។​ យ៉ាង​ណា​មិញ ទីក្រុង​ម៉ូស្គូ​ និង​អាល្លឺម៉ង់​និយាយ​ថា ​គម្រោង​នេះ​គ្រាន់​តែ​ជា​គម្រោង​ពាណិជ្ជកម្ម​តែ​ប៉ុណ្ណោះ​៕

អត្ថបទគួរចាប់អារម្មណ៍