កាល​ពី​ថ្ងៃច័ន្ទ ​ទី ​១១ ​មករា ​សហរដ្ឋ​អាមេរិក​បាន​ដាក់​ប្រទេសគុយបា​ ចូលទៅ​ក្នុង​បញ្ជី​គាំទ្រ​ភេវរកម្ម​វិញ​ ក្រោយពី​បានដក​ចេញពី​បញ្ជីនេះ​កាលពី​ឆ្នាំ​ ២០១៥។

រដ្ឋ​មន្រ្តីក្រសួង​ការបរទេស​លោក​ Mike Pompeo បាន​ប្រកាសនៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយដោយ​បញ្ជាក់ាថា​ ប្រទេស​គុយបា​ កំពុង​គាំទ្រ​មេដឹកនាំ​វេណេ​ស៊ុយ​អេឡា ​លោក​ Nicolas Maduro។ លោកបាន​ចោទប្រកាន់​ប្រទេសគុយបា ​ថា ផ្តល់​ការ​គាំទ្រ​ម្តង​ហើយ​ម្តងទៀត​ចំពោះ​អំពើភេរវកម្ម​អន្តរជាតិ​ក្នុងការ​ផ្តល់តំបន់​កំពង់​ផែទៅ​ភេរវករ។

មាន​ប្រទេស​ចំនួន​​មាន​ដូចជា​ស៊ីរី ​អ៊ីរ៉ង់ និង​កូរ៉េខាង​ជើង ដែល​នៅក្នុង​បញ្ជីគាំទ្រ​ភេរវកម្ម​របស់​សហ​រដ្ឋ​អាមរិក៕