កាល​ពី​ថ្ងៃ​ពុធ ទី៣ មីនា រដ្ឋបាល​លោក ​Joe Biden នឹង​មិន​ជ្រៀតជ្រែក​ផ្នែក​នយោបាយ​នៅ​ក្នុង​ករណី​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​ Huawei Technologies។

ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន ​Huawei Technologies លោកស្រី Meng Wanzhou ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពីបទ​ឆបោក​ធនាគារ​នៅ​សហរដ្ឋ​អាមេរិក​ហើយ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ប្រទេស​កាណាដា ​កាល​ពី​ឆ្នាំ​ ២០១៨។

ការ​ចោទ​ប្រកាន់​នេះ​ទាក់ទង​នឹង​ការ​បំភាន់​ក្រុមហ៊ុន ​HSBC អំពី​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​អ៊ីរ៉ង់​ដែល​បាន​បណ្តាល​ឱ្យ​ធនាគារ​រំលោភ​លើ​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​ទៅ​លើ​ប្រទេស​អ៊ីរ៉ង់។

ទោះ​ជា​យ៉ាងណា​លោកស្រី​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នោះ ដោយ​ទាមទារ​ឱ្យ​ទម្លាក់​ការ​ធ្វើ​បត្យាប័ន​របស់​លោក​ស្រី៕