កាល​ពី​ថ្ងៃ​ចន្ទ ទី៨ មីនា ​សហរដ្ឋអាមេរិក​អនុញ្ញាត​ឱ្យ​ប្រទេស​ដែល​ជា​​អ្នក​កាន់​សាសនា​មូស្លីម និង​អាហ្វ្រិក​ភាគ​ច្រើន​អាច​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​បន្ទាប់​ពី​រដ្ឋបាល​កាន់​អំណាច​មុន​បាន​ហាម​ឃាត់​ប្រទេស​មួយ​ចំនួន​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​អាមេរិក។

ប្រធានាធិបតី​អាមេរិក​លោក Joe Biden បាន​ច្រាន​ចោល​គោលការណ៍​ហាម​ឃាត់​អ្នក​កាន់​សាសនា​មូស្លីម​នៅ​ថ្ងៃ​ដំបូង​ដែល​លោក​ឡើង​កាន់​តំណែង។

ចាប់​តាំង​ពី​ខែធ្នូ ឆ្នាំ ២០១៧ បន្ទាប់​ពី​មាន​ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​មាន​មនុស្ស​ប្រហែល ៤០ ០០០ នាក់ ​ត្រូវ​បាន​រារាំង​មិន​ឱ្យ​ធ្វើ​ដំណើរ​ទៅ​សហរដ្ឋអាមេរិក​ក្រោម​ការ​ហាម​ឃាត់។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​សារព័ត៌មាន CNA៕