កាលពីថ្ងៃចន្ទ ទី ២២ មីនា ការបាញ់ប្រហារនៅទីក្រុង Boulder រដ្ឋ Colorado សហរដ្ឋអាមេរិកបង្កឱ្យមានអ្នកស្លាប់ ១០ នាក់ ដែលក្នុងចំណោមអ្នកស្លាប់នោះមានម្នាក់ជាប៉ូលិស។ ប៉ូលិសបាននិយាយថា ជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីមានការបាញ់ប្រហារនេះកើតឡើង។
ការបាញ់ប្រហារនៅរដ្ឋ Colorado កើតឡើងមិនដល់ ១ សប្តាហ៍ បន្ទាប់ពីមានការបាញ់ប្រហារជាបន្តបន្ទាប់នៅតំបន់ Atlanta ដែលមានមនុស្ស ៨ នាក់បានស្លាប់ ដោយមានទាំងខ្មាន់កាំភ្លើង រួមទាំងស្ត្រីជនជាតិអាស៊ី ៦ នាក់ផងដែរ។
ការបាញ់ប្រហារនោះបានធ្វើឱ្យសហគមន៍អាស៊ី-អាមេរិកនៅទូទាំងសហរដ្ឋអាមេរិក មានការភ័យខ្លាច អំឡុងពេលមានការកើនឡើងនូវបទល្មើស និងការវាយប្រហារប្រឆាំងនឹងប្រជាពលរដ្ឋមានដើមកំណើតអាស៊ី៕