កាលពី​ថ្ងៃ​ចន្ទ​ទី ៤ ខែឧសភា សហរដ្ឋអាមេរិក​ និង​អង់គ្លេស​បាន​ច្រានចោល​របាយការណ៍​របស់​អ៊ីរ៉ង់​ដោយ​ប្រទេស​ទាំង ២ បាន​បដិសេធ​កិច្ចព្រមព្រៀង​ដោះដូរ​អ្នកទោស​ជាមួយ​ទីក្រុង​តេហេរ៉ង់។

នៅក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​កិច្ចប្រជុំ​របស់​ពួកគេ រដ្ឋលេខាធិការ​សហរដ្ឋ​អាមេរិក​បាន​និយាយថា របាយការណ៍​ចេញពី​ទីក្រុង​តេអេរ៉ង់​មិនមាន​ភាពត្រឹមត្រូវ​ទេ។

រដ្ឋលេខាធិការ​សហរដ្ឋអាមេរិក​លោក Antony Blinken បាន​និយាយថា៖ «និយាយ​ឱ្យ​ចំ​ទៅលើ​បញ្ហា​នេះ យើង​ត្រូវតែ​ប្រកាន់​ជំហរ​ប្រឆាំង​នឹង​ការឃុំ​ឃាំង​ពលរដ្ឋ​ដោយ​ខុសច្បាប់​សម្រាប់​គោលបំណង​នយោបាយ។ នេះ​បើតាម​ការ​ស្រង់​សម្តី​របស់​លោក​នៅ​ក្នង​សារព័ត៌មាន CNA ។

សារព័ត៌មាន​រដ្ឋ​អ៊ីរ៉ង់​បាន​ដកស្រង់​សម្តី​មន្ត្រី​ម្នាក់​ថា អាមេរិក​បាន​យល់ព្រម​បង់ប្រាក់​ចំនួន ៧ ពាន់​លាន​ដុល្លារ​ និង​ប្តូរ​ជនជាតិ​អ៊ីរ៉ង់​ចំនួន ៤ នាក់​ទៅនឹង​ចារបុរស​អាមេរិក​ចំនួន ៤ នាក់​ដែល​កំពុង​ជាប់ពន្ធនាគារ។

ចំណែក​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អង់គ្លេស​លោក Dominic RaabRaab ក៏បាន​ច្រានចោល​នូវ​ទស្សនវិស័យ​នៃ​របាយការណ៍​ប្រទេស​អ៊ីរ៉ង់​ដែលថា ចក្រភព​អង់គ្លេស​នឹង​បង់ប្រាក់​បំណុល​ចំនួន ៥៥០ លាន​ដុល្លារ​អាមេរិក​ ដើម្បី​ធានា​ដល់​ការដោះលែង​លោក Zaghari-Ratcliffe ។ លោក​បាន​ទទូចថា រដ្ឋាភិបាល​អង់គ្លេស​កំពុង​ធ្វើការ​យ៉ាង​យកចិត្ត​ទុកដាក់​បំផុត​លើ​ការដោះលែង​ពលរដ្ឋ​អង់គ្លេស​ដែល​ត្រូវបាន​ឃុំខ្លួន​នៅក្នុង​ប្រទេស​អ៊ីរ៉ង់៕