កាលពី​ថ្ងៃ​ចន្ទ ទី ១៩ មេសា​នេះ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​លោក Antony Blinken បាន​និយាយថា សហរដ្ឋអាមេរិក​នឹងដាក់​សម្ពាធ​ដល់​ប្រជាជាតិ​ទាំងអស់​ ដើម្បី​កាត់បន្ថយ​ការពឹង​ផ្អែកលើ​ការប្រើប្រាស់​ធ្យូងថ្ម។

ការផ្លាស់ប្តូរ​អាកាសធាតុ ជា​បញ្ហា​សន្តិសុខ​ជាតិ លោក Blinken បាន​ព្រមាន​ពី​ផលប៉ះពាល់​មួយចំនួន ដែល​អាច​កើត​មានឡើង​នៅ​ជុំវិញ​ភពផែនដី និង​ហានិភ័យ​ដល់​សហរដ្ឋ​អាមេរិក ប្រសិន​បើ​ខ្លួន​មិន​បង្កើន​ការខិតខំ​របស់ខ្លួន​ទេនោះ។

លោក Blinken បាន​ថ្លែង​នៅក្នុង​សុន្ទរកថា​នៅ​ទីក្រុង Annapolis រដ្ឋ Maryland ថា វា​ពិបាក​ក្នុងការ​ស្រមៃ​យក​ឈ្នះ​ការប្រកួតប្រជែង​យុទ្ធសាស្ត្រ រយៈពេល​វែង​ជាមួយ​ប្រទេស​ចិន ប្រសិន​បើ​អាមេរិក​មិន​អាច​ដឹកនាំ​បដិវត្តន៍​ថាមពល​ឡើងវិញ​បាន​ទេ​នោះ។

ធ្យូងថ្ម ក៏​ជា​បញ្ហា​រសើប​មួយ​ដែរ នៅ​សហរដ្ឋអាមេរិក នៅពេល​ដែល​អតីត​ប្រធានាធិបតី​អាមេរិក លោក Donald Trump បាន​ចាកចេញ​ពី​កិច្ចព្រមព្រៀង​បម្រែបម្រួល​អាកាសធាតុ​ទីក្រុង​ប៉ារីស៕