ក្រុង​ប្រាកៈ សាធារណ​រដ្ឋ​ឆែក​ បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​ខ្លួន​នឹង​ទាត់​ចោល​កិច្ច​ព្រម​ព្រៀង​ចំណាក​ស្រុក​របស់​អង្គ​ការ​សហប្រជាជាតិ​ ដែល​ត្រូវ​បាន​គ្រោង​អនុម័ត​នៅ​ក្នុង​ខែ​ធ្នូ ​បន្ទាប់​ពី​មាន​វិធាន​ការ​ស្រដៀង​គ្នា​របស់​ហុង​គ្រី ​និង​អូទ្រីស​។

លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ Richard Brabec ​បាន​ថ្លែង​ប្រាប់​ក្រុម​កាសែត​ថា ​រដ្ឋា​ភិបាល​នេះ​ ចង់​ឲ្យ​​​​កិច្ច​ព្រម​ព្រៀង​នេះ ​ត្រូវ​បាន​បញ្ចូល​វិធាន​ការ​ទប់​ស្កាត់​ការ​ធ្វើ​ចំណាក​ស្រុក​ខុស​ច្បាប់​។

លោក​Brabec ជា​សមា​ជិក​ម្នាក់​របស់​ចលនា ANO​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ Andrej Babis ​បាន​ថ្លែង​ថា៖​«​អត្ថ​បទ​ចុង​ក្រោយ​ នឹង​មិន​បង្ហាញ​សំណើ​ជា​មូល​ដ្ឋាន​សម្រាប់​ការ​កែ​ប្រែ​ដែល​​សាធា​រណ​រដ្ឋ​ឆែក​ ​បាន​បង្ហាញ​នោះទេ ​ដូច្នេះ​រដ្ឋា​ភិបាល​ បាន​សម្រេច​មិន​ចូល​រួម​ជា​មួយ​កិច្ច​ព្រម​ព្រៀង​នោះ​ទេ​»។

​លោក​Babis​ បាន​ថ្លែង​ថា​ លោក ​មិន​ចូល​ចិត្ត​កិច្ច​ព្រម​ព្រៀង​ ដែល​មិន​ត្រូវ​បាន​បក​ស្រាយ​ច្បាស់​លាស់​នេះ​ទេ​ និង​អាច​ត្រូវបានគេ​​រំលោភ​បំពាន​៕PSA