ក្រុង​បាងកក៖​ រដ្ឋបាល​ប៉ូលិស​ក្រុង​បាងកក ​(BMA) ​កាល​ពី​ថ្ងៃ​ពុធ​បាន​សម្រេច​ចិត្ត​បើក​សាលា​រៀន​ចំនួន ​៤៣៧ ​កន្លែង ​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ​ក្រោយ​ពី​គុណភាព​ខ្យល់​អាកាស​​នៅ​ក្នុង​ក្រុង​នេះ ​មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ​។ ​​​

លោក​អនុសេនីយ៍ឯក​ ពុង​សាគន ​ក្វាន់​មួង ​ជា​អ្នក​នាំពាក្យ ​BMA ​​​បាន​ថ្លែង​ថា ​សាលា​រៀន​ចំនួន ​៤៣៧ ​កន្លែង​នៅ​ក្នុង​​ក្រុង​នេះ ​ត្រូវ​បាន​បញ្ជា​ឲ្យ​បិទ ​១ ​ថ្ងៃ​កាល​ពី​ថ្ងៃ​ពុធ​ ​បាន​បើក​ឡើង​វិញ​។

លោក​អនុសេនីយ៍ ​ពុងសាគន​ ​ថ្លែង​ថា៖ ​«គុណភាព​ខ្យល់​អាកាស​នៅ​ក្នុង​ក្រុង​បាងកក​បាន​ល្អ​ប្រសើរ​ឡើង​នៅ​កម្រិត​មួយ​ដែល​យើង​បញ្ជា​ឲ្យ​សាលា​រៀន​ទាំង​អស់​នោះ ​បើក​ឡើង​វិញ។ ​មាន​តំបន់​ចំនួន ​១២ ​ប៉ុណ្ណោះ​បង្ហាញ​​ថា​​​ បញ្ហា​​បំបែក​ជា​ធាតុ​​ខ្យល់​អាកាស​តូចៗ​​មាន​កម្រិត​ខ្ពស់​ ហើយ​យើង​សង្ឃឹម​ថា ​ស្ថានភាព​នេះ​នឹង​ល្អ​ប្រសើរ​ឡើង ​ចាប់​ពី​​​ថ្ងៃ​ព្រហស្បតិ៍​ទៅ​ ដោយសារ​អាកាសធាតុ ​និង​ខ្យល់​នឹង​ជួយ​បក់​បោក​ផាត់​ធូលី​នោះ​ទៅ​បាត់​អស់។

ទោះបី​ជា​យ៉ាងណា​ក៏​ដោយ ​ក៏ BMA​នឹង​ផ្តល់​ខ្យល់​អាកាស​បរិសុទ្ធ​​ដល់​សាលា​រៀន​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ជា​ច្រើន​ ​ដែល​មាន​​បញ្ហា​បំបែក​ជា​ធាតុ​ខ្យល់​អាកាស​តូចៗ​មាន​កម្រិត​ខ្ពស់​។

BMA ក៏​ធ្វើ​ការ​កែប្រែ​ម៉ោង​​ការងារ​របស់​មន្ត្រី​ពី​ម៉ោង ​១០ ​ព្រឹក ​ទៅ​ម៉ោង ​៦ ​ល្ងាច ​ ពី​ម៉ោង ៨​ និង ​៣០ ​នាទី​ព្រឹក ​ទៅ​ដល់​ម៉ោង ​៤​ និង ​៣០ ​នាទី​រសៀល ​ជា​កិច្ច​ប្រឹងប្រែង​ដើម្បី​​កាត់​បន្ថយ​ស្ទះ​ចរាចរណ៍​ដែល​ជា ឫសគល់​​នៃ​ការ​បំពុល​បរិយាកាស​។

លោក​ឧបនាយក​រដ្ឋមន្ត្រី​ ប្រាវីត ​វង់ស៊ូវ៉ាន់ ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ បាន​ធ្វើ​ជា​អធិបតី​ជំនួប​បន្ទាន់​អំពី​បញ្ហា​នេះ៕ BKP ​