The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - សិង្ហបុរី​តម្រូវ​ឲ្យ​អ្នកដំណើរ ធ្វើ​ចត្តាឡីស័ក​រយៈពេល ២១ ថ្ងៃ




សិង្ហបុរី​តម្រូវ​ឲ្យ​អ្នកដំណើរ ធ្វើ​ចត្តាឡីស័ក​រយៈពេល ២១ ថ្ងៃ

Content image - Phnom Penh Post
លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ Lawrence Wong ថ្លែង​នាពេល​កន្លងទៅ។ AFP

សិង្ហបុរី​តម្រូវ​ឲ្យ​អ្នកដំណើរ ធ្វើ​ចត្តាឡីស័ក​រយៈពេល ២១ ថ្ងៃ

ប្រទេស​សិង្ហបុរី​បានដាក់​ចេញ​នូវ​វិធានការ​ថ្មី ដែល​តម្រូវ​ឲ្យ​អ្នកដំណើរ​មកពី​ទូទាំង​ពិភពលោក​ធ្វើ​ចត្តាឡីស័ក​រយៈពេល ២១ ថ្ងៃ​នៅ​មណ្ឌល​ចត្តាឡីស័ក​ណាមួយ​កំណត់​ដោយ​រដ្ឋ។ នេះ​បើតាម​ការលើកឡើង​របស់​រដ្ឋមន្ត្រី​ក្រសួង​អប់រំ និង​សហប្រធាន​ក្រុមការងារ​អន្តរក្រសួង​លោក Lawrence Wong កាលពី​ថ្ងៃទី ៤ ខែឧសភា​កន្លង​ទៅ​នេះ។

សម្រាប់​អ្នកដំណើរ​មកពី​ប្រទេស​វៀតណាម និង​ហ្វ៊ីជី​វិញ​នឹង​ធ្វើ​ចត្តាឡីស័ក​ចំនួន ២១ ថ្ងៃ​ដូចគ្នា តែមាន​ជម្រើស​ឲ្យ​ធ្វើ​ចត្តាឡីស័ក​នៅ​កន្លែង​ស្នាក់នៅ​របស់ខ្លួន សម្រាប់ ៧ ថ្ងៃ​ចុងក្រោយ។ វិធានការ​នេះ​លើកលែង​សម្រាប់​ប្រទេស​អូស្ត្រាលី ប្រ៊ុយណេ ចិន នូវែលសេឡង់ ដែនដី​តៃវ៉ាន់ ហុងកុង និង​ម៉ាកាវ ខណៈ​អ្នកដំណើរ​មក​ប្រទេស និង​ដែនដី​ទាំងនេះ​នឹង​បន្តធ្វើ​ចត្តាឡីស័ក​រយៈពេល ១៤ ថ្ងៃ​ដដែល តែ​ត្រូវ​នៅ​កន្លែង​ដែល​រដ្ឋ​ចាត់តាំង​វិញ។

វិធានការ​នេះ​នឹង​ចាប់​អនុវត្ត​ចាប់ពី​ម៉ោង ១១:៥៩ នាទី​យប់ ថ្ងៃ​សុក្រ ទី ៧ ខែឧសភា តទៅ។ លោក Wong បាន​ឲ្យ​ដឹងថា វិធានការ​រឹតបន្តឹង​ការធ្វើដំណើរ​ចូល​សិង្ហបុរី នឹង​អនុវត្ត​រហូត​ដល់​បញ្ចប់​ខែឧសភា។

សិង្ហបុរី​ដាក់ចេញ​វិធានការ​ថ្មី​នេះ ក្រោយពី​បានឃើញ​ពី​ស្ថានភាព​ជំងឺ​កូវីដ១៩ ទូទាំង​ពិភពលោក​កាន់តែ​មាន​សភាព​ធ្ងន់ធ្ងរ​ឡើង ខណៈ​វីរុស​បំប្លែង​ថ្មី និង​ករណីថ្មីៗ​ជាច្រើន​កើតឡើង​នៅ​តំបន់​អាស៊ី​ខាងត្បូង និង​តំបន់​អាស៊ីអាគ្នេយ៍​ផងដែរ៕

ហ៊ីម រដ្ឋា

អត្ថបទគួរចាប់អារម្មណ៍