ករណីឆ្លង​សហគមន៍ថ្មី​ចំនួន ៧ ករណី​ត្រូវ​បាន​គេ​រក​ឃើញ​ក្នុង​ចំណោម​ករណី​កូវីដ​ ១៩ ​ចំនួន​ ២០ ករណី​នៅ​សឹង្ហបុរី នៅ​រសៀល​ថ្ងៃ​សៅរ៍​កន្លងទៅ​។​ នេះ​បើតាម​ឱ្យ​ដឹងពីក្រសួង​សុខាភិបាល​សិង្ហបុរី​។

២ ក្នុង​ចំណោម​ ៧​ ករណីខាងលើ​ ទាក់​ទិន​​នឹងកម្មករ​នៅស្ថានីយ PasirPanjang ​ហើយ​ត្រូវបានគេ ដាក់ឱ្យ​​នៅដាច់​ដោយឡែកពី​គេ។ ​ដោយ​ឡែក ​ករណីចំនួន ៥ ​ផ្សេងទៀត​ ដោយ​រួមមាន​បុគ្គលិក​ដែល​ធ្វើ​ការ​នៅ​អាកាសយានដ្ឋាន​ Changi ៣​ នាក់ នៅ​មិន​ទាន់​រកឃើញ​ប្រភព​នៃ​ការ​ឆ្លង​នៅ​ឡើយ​។

ជាមួយ​គ្នា​នេះ​ករណី​ ១៣ ទៀត​ ជា​ករណី​មក​ពី​ក្រៅ​ ដោយ​បច្ចុប្បន្ន​ អ្នក​ដំណើរ​ទាំង​នោះ​ត្រូវ​បាន​ឱ្យ​ស្នាក់​នៅ​ផ្ទះ​ឬ​ដាច់ឆ្ងាយ​នៅពេលមក​ដល់​ប្រទេស​សិង្ហបុរី​៕