កាលពី​ថ្ងៃ​អង្គារ ទី ២០ មេសា ក្រសួងសុខាភិបាល​សិង្ហបុរី ប្រកាស​រឹតបន្តឹង​វិធានការ​តាម​ព្រំដែន​សម្រាប់​អ្នកធ្វើដំណើរ​មកពី​ប្រទេស​ឥណ្ឌា។ អ្នក​ដែល​ធ្វើដំណើរ​មកពី​ប្រទេសមួយ​នេះ ត្រូវ​ធ្វើ​ចត្តាឡីស័ក​រយៈពេល ៧ ថ្ងៃ បន្ថែម​ទៅលើ​វិធានការ​ដែលមាន​ស្រាប់។

ការរឹតបន្តឹង​នេះ កើតឡើង​បន្ទាប់ពី​ករណី​វិជ្ជមាន​កូវីដ១៩ នៅ​ប្រទេស​ឥណ្ឌា​កើនឡើង​ច្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ។ វិធានការ​ថ្មី​នេះ​នឹង​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃទី ២២ មេសា វេលា​ម៉ោង ១១ និង ៥៩ នាទី​យប់។

បន្ថែម​ពី​លើ​ការរឹតបន្តឹង​នេះ​ប្រទេស​សិង្ហបុរី​ក៏​កាត់បន្ថយ​ការអនុញ្ញាត​ពលរដ្ឋ ដែល​មិនមែន​ជា​ជនជាតិ​សិង្ហបុរី ឬ​អ្នករស់នៅ​អចិន្ត្រៃយ៍​ចូល​មក​ក្នុង​ប្រទេស ដោយសារ​ស្ថានភាព​កូវីដ១៩ នៅក្នុង​ប្រទេស​ឥណ្ឌា និង​ការលេចចេញ​នូវ​វ៉ារ្យ៉ង់ថ្មី៕